Kevin Prince-Boateng សង្ឃឹមថាស្ទីលសក់ថ្មីរបស់គេទទួលការសរសើរពីមិត្តរួមក្រុមតែទទួលលទ្ថផលផ្ទុយទៅវិញ ។ដូចដែលយើងបានដឹងហើយថាកីឡាករ Balotelli គឺជាកីឡាករមួយរូបដែលមានម៉ូតសក់ចំលែកប្រចាំក្រុម AC Milan ពេលនេះមានខ្សែរបំរើ Boateng មកចូលរួមដែលហើយ ។
ក្នុងពេលហ្វឹកហាត់ត្រៀមមុនពេលប្រកួតជាមួយ Fiorentina ក្នុងចុងសប្តាហ៍នេះ Boatengបានបង្ហាញម៉ូតសក់ថ្មីក្នុងទីលានហ្វឹកហាត់សង្ឃឹមថាទទួលបានការសរសើរពីមិត្តរួមក្រុមតែផ្ទុយទៅវិញ ត្រូវបាន Morinho និង Baloteli សើចចំអកយ៉ាងចាស់ដៃមិនឈប់មិនឈរហើយសោចឌឺ Boateng ដោយធ្វើសំលេងដូចសត្វត្រសេះតុក្កតា Woody ចឹងព្រោះថាសក់របស់ Boateng មើលទៅដូច សត្វត្រសេះ ៕
ដោយ ៖ កុសលប្រភព ៖ k14