ដើមឈើ និងស្មៅនឹងត្រូវបានគ្របដណ្ដប់នៅលើដំបូលរបស់កប៉ាល់ទេសចរណ៍ មើលពីចម្ងាយកប៉ាល់នេះដូចបេះបិទទៅនឹងកោះបណ្ដែតមួយ។

ក្រុមហ៊ុនស្ថាបត្យកម្មនៅប្រទេសស៊្វីសមួយដែលមានឈ្មោះថា MCM Designstudio បានបញ្ចេញគំនិតច្នៃប្រឌិតពិសេសរបស់ខ្លួន ដែលចង់នាំយកមកនូវនិយមន័យថ្មីសម្រាប់កប៉ាល់ទេសចរណ៍ប្រភេទប្រណិត។ Island(E)Motion (ជាឈ្មោះរបស់កប៉ាល់នេះដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុននេះ) នឹងត្រូវបានធ្វើឡើងដោយមានរូបរាងដូចទៅនឹងកោះចល័តមួយដែលអណ្ដែតនៅលើផ្ទៃទឹកសមុទ្រ និងគ្របដណ្ដប់ដោយដើមឈើរ និងស្មៅនៅលើដំបូល។

បើទោះជារូបភាពរបស់ Island(E)Motion បច្ចុប្បន្នកំពុងស្ថិតនៅលើតែក្រដាស ប៉ុន្ដែផលិតផលនេះនឹងក្លាយជាទីចាប់អារម្មណ៍សម្រាប់ក្រុមមហាសេដ្ឋីក្នុងលោក។ ខាងក្រោមនេះគឺជារូបភាពមួយចំនួនស្ដីពីកប៉ាល់នេះ ៖

/

ដំបូលធំរបស់ Island(E)Motion អាចមើលឃើញច្បាស់ពីលើ។ ចំណែកដងខ្លួនរបស់កប៉ាល់នេះមើលទៅដូចកោះមួយកំពុងអណ្ដែត។

/

សម្ភារៈខាងក្នុងកប៉ាល់ នៅតែមានបង្អួច និងរ៉ង់ដាឈើរដូចកប៉ាល់នានា និងធ្វើអោយយើងមានភាពស្និទ្ធស្នាលជាមួយធម្មជាតិ។

/

តុ កៅអី ត្រូវបានធ្វើឡើងពីឈើរប្រណិតបំផុត ក្រៅពីនេះ ដើមឈើរ ស្មៅក៏នឹងត្រូវបានដាំបន្ថែម។

/ 

គំនិតនៃការរចនាបែបនេះគឺដើម្បីនាំមកនូវអារម្មណ៍ស្រួលខ្លួន ស្និទ្ធស្នាលនឹងធម្មជាតិដល់អតិថិជន។ មិនត្រឹមតែប៉ុណ្ណោះ​ នៅលើកប៉ាល់ក៏មានប្រព័ន្ធចម្រាញ់ទឹកភ្លៀង និងប្រើប្រាស់ឡើងវិញដើម្បីកាត់បន្ថយការចំណាយ។

/

ថាមពលព្រះអាទិត្យ និងខ្យល់ត្រូវបានគេប្រើប្រាស់យ៉ាងពេញទំហឹង វត្ថុធាតុដែលអាចប្រើប្រាស់ឡើងវិញក៏ស្ថិតនៅក្នុងដំណាក់កាលនៃការសាងសង់លើកប៉ាល់នេះ។

/ 

ចុងក្រោយ Island(E)Motion  នឹងត្រូវបានបំពាក់អាងហែលទឹកជាច្រើន។ ថ្វីបើ កប៉ាល់ប្រណិតនេះកំពុងស្ថិតនៅក្នុងការគិត ប៉ុន្ដែក្រុមហ៊ុន MCM Designstudio បានអោយដឹងថា នេះគឺជាគម្រោងមួយប្រកបដោយសក្ដានុពល ហើយវានឹងធ្វើអោយ Island(E)Motion មានរូបរាងពិតប្រាកដ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Business Insider