ដូនចាស់អាយុ ៨៨ឆ្នាំម្នាក់ ឈ្មោះ Lou Xiaoying រស់នៅក្នុងតំបន់ Kim Hoa ភាគខាងកើតខេត្ត Zhejiang ប្រទេសចិន មានមុខរបរជាអ្នករើសសំរាម ចិញ្ចឹមកូនរើសបានដល់ទៅ ៣០នាក់។បើទោះជាលោកយាយ និងស្វាមី មានជីវភាពក្រីក្រយ៉ាងណាក្ដី ក៏ពួកគាត់តែងតែត្រៀមរង្វង់ដៃរបស់ខ្លួនជានិច្ច ក្នុងការចិញ្ចឹមកូនកំព្រាចំនួន ៣០នាក់ ដែលពួកគាត់រើសបានពីធុងក្នុងធុងសំរាម ឬ ក្មេងដែលត្រូវគេបោះបង់ចោល ។កូនចិញ្ចឹមដែលមានអាយុតិចជាងគេ ក្នុងចំណោមកូន រើសបាន ចំនួន ៣០នាក់របស់ លោកយាយ  Lou នោះគឺ Qilin Zhang។ Qilin Zhang ត្រូវបានដូនចាស់រូបនេះ រើសបាននៅក្នុងធុងសំរាម ខណៈពេលគាត់ដើររើសសំរាមអេតចាយ។បច្ចុប្បន្ន លោកយាយ Lou Xiaoying មានអាយុកាន់តែចាស់ណាស់ទៅហើយ ចំណែកសុខភាពក៏មិនបានដូចមុន ដូច្នេះ អ្នកដែលមានតួនាទី មើលថែប្អូនៗ ជំនួសឱ្យលោកយាយ គឺកូនស្រី Caiying Zhang។ យើងអាចនិយាយបានថា លោកយាយ Lou Xiaoying គឺជាព្រះដ៏អស្ចារ្យមួយអង្គ ព្រោះថា យើងមិនធ្លាប់បានឃើញក្ដីមេត្តាបែបនេះនោះទេ!
/
/
ដោយ ៖ សូរីយ៉ាប្រភព ៖ k14