ស៊ីរី៖ តាមភ្នាក់ងារសារពត៌មានទួរគី បានរាយការណ៍ថា កាលពីថ្ងៃ ពុធនេះលោកប្រធានាធិបតីស៊េរី Bashar al- Assard បានបញ្ជាអោយដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ក្នុតំបន់ដាច់ស្រយាលមួយ ក្នុងខេត្ត Aleppo នៅជិតជាប់ព្រំប្រទល់ប្រទេស ស៊េរី។ width=455តាមប្រភពខាងលើដដែល បានអោយដឹងថា បន្ទាប់ពីមានការប៉ះទង្គិចគ្នា កាលពីសប្ដាហ៍មុន រវាងកងទ័ពអាកាសប្រទេសទាំងពីរ ស៊ីរីបានដាក់ពង្រឹងកងទ័ពកាន់តែច្រើន ក្នុងតំបន់ Aleppo និងរដ្ឋ Damascus។ បើតាមអាជ្ងាធរជាតិទួរគីបាននិយាយថា ស៊ីរីមិនត្រឹមតែមានបញ្ហាជម្លោះនយោបាយ ក្នុងប្រទេសប៉ុណ្ណោះទេ តែស៊ីរី នៅតែមានភាព ក្រអឺតក្រទមបង្កើតការជម្លោះនឹងប្រទេសជិតខាងទៀត។width=455ទោះបីជាយ៉ាណាក៏ដោយ ក៏រដ្ឋាភិបាលក្រុងអានការា ចង់ទទួលបានការចចារជំនូបគូរភាគី ជាមួយស៊ីរី ដើម្បីស្វែងរកការដោះស្រាយ ដោយសន្ដិវិធីមួយដែរ។ លើសពីនេះទៀតនោះ រដ្ឋាភិបាលលោក Cumhurbaşkanı ក៏ចង់បានការជួយអន្ដាគមន៍​ ពីបណ្ដាប្រទេសមហាអំណាចមួយចំនួន ដូចជា សហរដ្ឋអាមេរិក ចិនឬអង់គ្លេស​ជាដើម។ នេះជាវីដូអូរក្លីប បង្ហាញពីកងទ័ពអាកាស ស៊ីរី និងទួរគីប្រឈមដាក់គ្នា សូមចុចដើម្បីមើល៕

 

 

ដោយ៖ ទេសាប្រភព៖ telegraph