អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះ បុរសម្នាក់ដែលជា អតិតប៉ូលីសស៊ើបអង្តេត ត្រូវបានសម្ថតិកិច្ច បញ្ជូនទៅកាន់តុលាការ ភ្លាមៗ ខណៈដែលគាត់បានសម្លាប់ប្រពន្ធ របស់គាត់ ដោយកាំបិតចុងស្រួច។

width=455

លោក Ivan Esack

រឿងរ៉ាវ ដែលមានភាពសាហាវយង់ឃ្នងនេះ ត្រូវបានកើតឡើង កាលពីថ្ងៃទី ១១ មករា ម្សិលមិញនេះ នៅទីក្រុង Sainsbury ចក្រភពអង់គ្លេស ខណៈដែលលោក Ivan Esack មានវ័យ ៣៨ ឆ្នាំ បានចូលទៅក្នុងផ្សារទំនើបមួយកន្លែង ហើយបានទិញកាំបិតស្រួចមួយហ រួចដើរចូលទៅកាន់កន្លែងអ៊ុតសក់ របស់ប្រពន្ធលោក រួចក៏ចាក់ទៅលើប្រពន្ធលោក ចំនួន១១ កាំបិត ដែលបណ្ដាលអោយស្លាប់នៅ នឹងកន្លែងកើតហេតុតែម្ដង។

width=455នាង Natalie

លោក Ivan Esack បាននិយាយថា ការចាក់ទៅលើប្រពន្ធរបស់គាត់ ដោយគ្នានមេតាដូចនេះគឺដោយសារ តែប្រពន្ធរបស់គាត់ នាង Natalie មានវ័យ ៣៣ឆ្នាំ បានលួចលាក់មានសាហាយ ថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ ក៏តុលាការក្រុង  Sainsbury បានដាក់ទោសលោក Ivan Esack អោយជាប់គុក អស់មួយជីវិតដែរ។

width=455

width=455

ការពិតណាស់ ការរស់នៅជាមួយគ្នា ប្ដី និងប្រពន្ធ ត្រូវចេះនិយាយគ្នា ដើម្បីរកខុសត្រូវ។ តែការរស់នៅដោយមានសុខភមង្គលបាន កាណាគូរស្នេហ៍ទាំងអស់ មិនផិតក្បត់គ្នាផងដែរ៕

ដោយ៖ នារីប្រភព៖ dailymail