ដើម្បីប្រែក្លាយព័ត៌មានចចាមអារ៉ាមកន្លងមកស្ដីអំពី iPhone 8 ឱ្យទៅជាការពិត អ្នករចនា Veniamin Geskin ទើបតែបាននាំមកជូនយើងទាំងអស់គ្នានូវរូបភាពយ៉ាងច្បាស់អំពីផលិតផលនេះ តាមរយៈស្នាដៃរបស់គាត់។

ដោយយោងតាមព័ត៌មានបែកធ្លាយមុននេះ iPhone 8 នឹងមានអេក្រង់កោងទេរទៅទាំងពីរចំហៀង ប៊ូតុង Home ត្រូវបានបំបាត់ ហើយ Touch ID ត្រូវបានបំពាក់ជាស្រេចនៅលើអេក្រង់។ មិនត្រឹមតែប៉ុណ្ណោះ បច្ចេកវិទ្យាដែលប្រើប្រាស់សម្រាប់ iPhone 8 នឹងជា OLED ជំនួសឱ្យ LCD ដែលនឹងនាំមកនូវបទពិសោធថ្មីសម្រាប់អ្នកប្រើប្រាស់។

/

ដោយសារតែកាត់បន្ថយគែមអេក្រង់ រូបរាងរបស់ស្មាតហ្វូននេះ មានទ្រង់ទ្រាយ “ស្រលូន” បើទោះទំហំអេក្រង់ប្រហាក់ប្រហែលនឹងម៉ូដែល 5,5 inch។

/

ប៊ូតុង Home ត្រូវបានបំបាត់ចោលដើម្បីនាំមកនូវភាពទូលាយដល់ស្មាតហ្វូន។

/

អេក្រង់ OLED កោង ដូចទៅនឹង Galaxy S7 edge នឹងជាចំណុចលេចធ្លោនៅលើ iPhone 8។

/

អំពីរូបរាងទាំងមូល iPhone 8 នៅតែត្រូវបានធ្វើឱ្យមានរាងមូល ដូចទៅនឹងបណ្ដាម៉ូដែលមុនៗ។

/

ការរួមផ្សំដ៏អស្ចារ្យរវាង iPhone 8-ឆ្នាំងសាកថ្មគ្មានខ្សែ-កាស AirPods ក៏នឹងសមស្របទៅនឹងអ្វីដែល Apple កំពុងតែតាមរក។

/

កំណែ 4,7 inch និង 5,5 inch របស់ iPhone 8។

/

ប៉ូតុង Home ស្រមោល និង Touch ID ត្រូវបានបំពាក់នៅលើអេក្រង់។ នេះគឺជាកម្មសិទ្ធិបញ្ហាថ្មីរបស់ Apple ដែលទើបត្រូវបានទទួលស្គាល់ដោយការិយាល័យគ្រប់គ្រងប័ណ្ណកម្មសិទ្ធិបញ្ហារបស់អាមេរិក។

/

iPhone 8 ត្រូវបានគេជឿថានឹងប្រើប្រាស់អេក្រង់ដែលមានរីសូលូសឹន 2K ជំនួសឱ្យ Full HD។

/

iPhone 8 ដែលមានរូបរាងខុសប្លែកជាងមុន អាចនឹងត្រូវបានឧទ្ទេសនាមនៅឆ្នាំក្រោយ។

/

/

iPhone 8 នៅតែរក្សាពណ៌ខ្មៅរលើប Jet Black ។ តើអ្នកចូលចិត្ត iPhone 8 ដែលមានរូបរាងដូចខាងលើដែរ ឬអត់?

ប្រែសម្រួល ៖ តារាប្រភព ៖ techtimes/techz