ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Chelsea លោក Joses Mourinho នឹងមិនត្រូវទទួលការដាក់ទោសពី សមាគមកីឡាបាល់ទាត់នោះទេ ក្រោយពេលមានពាក្យបណ្ដឹង លើករណី បៀតបៀនសិទ្ធស្រ្ដី លើអ្នកគ្រូវពេទ្យ Eva Carneiro កាលពីប្រកួត ជាមួយ Swansea City។ 

អ្នកនាង Eva Carneiro ដែលជាក្រុមការងារពេទ្យរបស់ក្លឹប Chelsea បានដាក់ពាក្យបណ្ដឹង ស្នើរឲ្យមានការធ្វើ​អន្ដរាគម ពីសមាគម កីឡាបាល់ទាត់ លើទង្វើរកាយវិការ របស់លោក Jose Mourinho ធ្វើមកលើខ្លួន​ក្នុងកំលុង​ពេល ដែលអ្នកនាង បានរត់ទៅ សង្រ្គោះកីឡាករ Eden Hazard ខណៈដែលមានបញ្ហាក្នុងពេល ប្រ​កួត ។ ប្រភពព័ត៌មានកន្លងមក បានចុះផ្សាយថា លោក Jose Mourinho នៅពេលនេាះ គឺមិនពេញចិត្ដនឹងការ ប្រព្រឹត្ដបែបនោះទេ ហើយក៏បង្ហាញកាយវិការ ចំពោះមហាជន ដែលគ្រប់គ្នាយល់ថា មិនសាកសមនោះ​ទេ​។ 

ប៉ុន្ដែទោះជាយ៉ាងណា សមាគម កីឡាករបាលទាត់ ក៏បានចេញសេចក្ដីថ្លែងការទៅហើយថា លោក Jose Mourinho មិនមានកំហុសអ្វីនោះទេ ចំពោះ ពាក្យបណ្ដឹងស្នើសុំនេះ ហើយលោក ក៏មិនមានទោសអ្វីនោះដែរ។​

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ footballfancast