ព័ត៌មានកីឡា៖ លោក Sir Alex Ferguson គឺជាអ្នកគ្រប់គ្រងដ៏ឆ្នើម នឹងជាគ្រូបង្វឹកមួយរូប ដែលទទួលបានការកោតសរសើរជាខ្លាំង ក្នុងអាជីពវិស័យកីឡាបាល់ទាត់ ។ ស្របនឹង រដូវកាលនាកំលុងពេលនៃការដឹកនាំរបស់គាត់ ក្លឹប Man United ទទួលបានជោគជ័យ ស្ទើរតែគ្រប់រការប្រកួត ជាពិសេសយុទ្ធសាស្ដ្រនៃការរៀបចំ ក្រុមនឹងការហ្វឹកហាត់ បណ្ដុះបណ្ដាលកីឡករ ប្រកបទៅដោយសមត្ថភាព តួយ៉ាង ដូចជាប្រវត្ដិកីឡាករ David Beckham នឹង Cristiano Ronaldo ជាដើម ។ ប៉ុន្ដែនារយៈពេលថ្មីៗ ក្នុងកម្មវិធី បង្ហាញពីអាថ៌កំបាំងនៃភាពជោគជ័យ ក្រោមការរៀបចំរបស់ ប៊ីប៊ីស៊ី ដោយមានការចូលរួម ពីកីឡាករល្បីៗជាច្រើន នឹងលោក Sir Alex Ferguson នោះ Cristiano Ronaldo បានរំឭករឿងចាស់ ខ្លះៗទាក់ទងនឹងពេលវេលា ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ថា ខ្ញុំបានចាំច្បាស់រាលសកម្មភាពមួយចំនួន នៅពេលខ្លះ ដែលពួកយើងធ្វើអ្វីមួយខុស ពោលនៅពេលដែលចាញ់ការប្រកួត គាត់តែងតែទាត់ កៅអី ទាត់ស្បែកជើង នឹងទាត់អ្វីៗ ដែលនៅក្បែរខ្លួនគាត់ ដូចជាដបទឹក កំប៉ុងភេសជ្ជះជាដើម ....ហើយនៅពេលដែលគាត់ខឹងខ្លាំង គាត់ តែងតែនិយាយ ថាចង្រៃយរ អ្នកគួរតែ ប៉ះបាល់ចេញទៅ ......នេះគឺជារឿងមួយមិនគួរឲ្យជឿ ប៉ុន្ដែវាគឺល្អសម្រាប់ពួកយើង ដែលទុកជាមេរៀន នៅថ្ងៃក្រោយ ។


