តាមអត្ថបទថ្មីបំផុតរបស់កាសែតWall Street Journal អ្នកគ្រប់គ្រងAppleដែលបន្តតំណែងពីស្ថាបនិកSteve Jobs បន្ទាប់ពីគាត់បានស្លាប់ទៅ បានទទួលប្រាក់បៀវត្សខ្ពស់បំផុតនៅអាមេរិច ឡើងដល់៣៧៦លានដុល្លារ។

ប្រាក់ចំណូលសរុបដែលCEO Tim Cook របស់Apple ទទួលបានក្នុងឆ្នាំ២០១១ គឺខ្ពស់ជាង៣០០

លានដុល្លារបើប្រៀបជាមួយCEO ដែលមានប្រាក់ចំណូលខ្ពស់លំដាប់ទី២នៅអាមេរិច នោះគឺ Larry Ellison, CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យាOracle -៧៦លានដុល្លារ។

Tim Cook ត្រូវបាន Apple ផ្តល់ប្រាក់បៀវត្ស១,៨លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែគាត់ត្រូវបានបំពេញបន្ថែមជិត១លានប័ណ្ណភាគហ៊ុនរបស់Apple ដែលតំលៃនៅលើទីផ្សារបច្ចុប្បន្នឡើងដល់៣៧៦លានដុល្លារ។

CEO
CEO Tim Cook មានប្រាក់បៀវត្សខ្ពស់បំផុតនៅអាមេរិច

ក្នុងTop ៥ CEO ដែលទទួលប្រាក់ចំណូលខ្ពស់នៅមាន CEO Les Moonves of CBS -៦៩,៣លានដុល្លារ; CEO របស់ J.C. Penney លោក Ronald Johnson - ៥៣,៣លានដុល្លារនិងCEO Sanjay Jha របស់Motorola Mobility - ៤៦,៦លានដុល្លារ។ទស្សនាវត្តីWSJ និងក្រុមហ៊ុនទីប្រឹក្សា គ្រប់គ្រង Hay Groupបានបង្ហាញពីការស្រាវជ្រាវអស់រយះពេល៥ឆ្នាំ ដោយផ្អែកទៅលើបណ្តារការប្រកាសថ្មីៗនេះរបស់គណកម្មការមូលប័ត្រអាមេរិចដែលបានផ្គត់ផ្គង់។ តាមការស្រាវជ្រាវមួយបែបទៀត ប្រាក់ចំណូលCEOទទួលបានមកពីការទូទាត់រវាង(ប្រាក់បៀវត្សនិងប្រាក់រង្វាន់) និងចំណូលរយះពេលយូរ៕

ដោយ៖ nanoប្រភព៖ VB