នៅក្នុងការប្រកួត ChampionLeague កាលព្រឹកព្រលឹមថ្ងៃនេះ Real Madrid ពិតជាមានប្រៀបយ៉ាងខ្លាំងលើគូប្រកួតរបស់ខ្លួន។

ក្រុមកីឡាករ Real សំរេចចិត្តដាច់ខាតត្រូវតែយក 3ពិន្ទុឲ្យបានពី Ajax ។ Ronaldo និងមិត្តរួមក្រុមរកបានឱកាសស៊ុតបាល់គ្រោះថ្នាក់ជាច្រើន ប៉ុន្តែត្រូវរង់ចាំដល់នាទីចុងតង់ទីមួយ ទើបRonaldo រកបានគ្រាប់បាល់នាំមុខមួយគ្រាប់ឲ្យ Real។

/

Ronaldo រកបានគ្រាប់បាល់បីគ្រាប់តែឯង ក្នុងការប្រកួតកាលពីព្រឹកព្រលឹមនេះ

ចូលដល់តង់ទីពីរបានតែបីនាទី Benzema ក៏រកបានគ្រាប់បាល់បន្ថែមមួយគ្រាប់ទៀតឲ្យ Real។ ក្រោយពីត្រូវបានគូប្រកួតនាំមុខមុនដល់ទៅពីរគ្រាប់ កីឡាករ Moisander របស់ Ajax ក៏រកបានគ្រាប់បាល់មួយគ្រាប់វិញ។ នៅសល់ប៉ុន្មាននាទីទីចុងក្រោយ កីឡាករ Ronaldo រកបានពីរគ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួត Real យកឈ្នះគូប្រកួតដោយលទ្ធផល (4-1)។

វីដេអូ highlight goals រវាង Ajax - Real

លទ្ធផល៖ Ajax - Real (1-4)រកបានគ្រាប់បាល់៖ Moisander (56) - Ronaldo (42, 79, 81), Benzema (48)កីឡាករចូលប្រកួត៖Ajax: Vermeer; Van Rhijn, Alderweireld, Moisander, Blind; De Jong, Poulsen, Eriksen; Sana, Babel, BoerrigterReal: Casillas; Arbeloa, Pepe, Ramos, Marcelo; Xabi Alonso, Essien; Kaka, Callejon, Cristiano Ronaldo; Benzema

ដោយ៖ សិលាប្រភព៖ 24h