ផ្លែប៉ែស គឺជាប្រភេទផ្លែម្យ៉ាងដែលមានឱជារសឆា្ងញ់ពិសា ដែលមានដើមកំណើតដំបូងនៅក្នុងប្រទេសចិន។ បច្ចុប្បន្ន ផ្លែប៉ែសមាននៅគ្រប់នៅទីកន្លែងនៅលើពិភពលោក ដោយសារតែរស់ជាតិដ៏ឆ្ងាញ់គួរឱ្យចង់ទទួលទានរបស់វា។ ម្យ៉ាងវិញទៀត ផ្លែប៉ែស គឺសម្បូរទៅដោយប្រភពនៃវីតាមីន ជាតិរ៉ែ សារធាតុការពារប្រតិកម្មអ៊ុកស៊ីត និងសារធាតុចិញ្ចឹមជាច្រើនទៀត។ ផ្លែប៉ែស គឺសម្បូរដោយសារធាតុចិញ្ចឹមរាងកាយដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដែលនាំឱ្យប្រជាជន មកពីគ្រប់ទិសទី  ចាប់ផ្តើមទទួលទានផ្លែប៉ែស ធ្វើជាអាហារប្រចាំថ្ងៃ។

ខាងក្រោមនេះ  គឺជាអត្ថប្រយោជន៍  ដ៏សំខាន់  នៃការទទួលទានផ្លែប៉ែស  ចំពោះសុខភាពរាងកាយ។

/

ការពារភ្នែកឱ្យមើលឃើញច្បាស់៖ សារធាតុ Beta-carotene  គឺមានតួនាទីយ៉ាងសំខាន់សំរាប់ថែរក្សាសុខភាពភ្នែក និងផ្លែប៉ែស ដែលមានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុកស៊ីតជាមួយនឹង វីតាមីន A និង C។ ការទទួលទានផ្លែប៉ែសបានទៀងទាត់ អាចជួយជំរុញឱ្យចក្ខុ(ភ្នែក) របស់អ្នកមានសុខភាពល្អ មើលឃើញបានឆ្ងាយ និង ច្បាស់ល្អ  ដោយកើនឡើងនូវចលនាឈាមរត់បានស្រួល តាមរយៈរាងកាយរបស់អ្នក។

សារធាតុ​ Beta-carotene ក៏ដើរតួនាទី ក្នុងការជួយចិញ្ចឹម និង ការពារ ក្រដាសភ្នែកនៅក្នុងភ្នែករបស់អ្នកពីគ្រោះថ្នាក់នៃជំងឺភ្នែកផ្សេងៗ។ ជាពិសេស វាអាចជួយការពារបានយ៉ាងល្អនូវជំងឺភ្នែកឡើងបាយ ឬ ជំងឺដុះកន្ទុយថ្លែនក្នុងភ្នែក និង ការពារជំងឺភ្នែកផ្សេងៗ  ទៀតមិនឱ្យឆ្លង ឬ រាលដាលពីភ្នែកល្អ ទៅជាមានបញ្ហា។

ជួយឱ្យស្បែកសម៉ដ្ឋ មានសុខភាពល្អ៖ ផ្លែប៉ែស គឺជាប្រភេទផ្លែឈើដែលសម្បូរដោយវីតាមីនA និងC ដែលមានអត្ថប្រយោជន៍ចម្បងក្នុងការថែរក្សាស្បែកឱ្យមានសុខភាពល្អ។

វីតាមីនA ផ្តល់សំណើច ទៅឱ្យស្បែក  ដែលជួយជំរុញឱ្យ  ស្បែកប្រែក្លាយទៅទន់ ម៉ដ្ឋ និងភ្លឺរលោង។ វីតាមីន C គឺមានអនុភាព ដ៏ខ្លាំងក្លាដែលអាចជួយការពារស្បែក ពីការខូតខាតបានយ៉ាងមានប្រសិទ្ធិខ្ពស់។

គ្រាន់តែទទួលទានផ្លែប៉ែស  មួយផ្លែ ក្នុងមួយថ្ងៃ នឹងអាចជួយថែរក្សារស្បែក  របស់អ្នកឱ្យដុះលូតលាស់  យ៉ាងល្អឥតខ្ចោះ។ អ្នកក៏អាច  យកផ្លែប៉ែស  ដុសខាតទៅលើស្បែករបស់អ្នក ដោយផ្ទាល់  ដើម្បីព្យាបាលកំចាត់ រង្វង់ខ្មៅ ឬស្នាមអុជខ្មៅ និង បំបាត់ស្នាមជ្រួញនៅលើស្បែក។

ការពារជំងឺមហារីក៖ ផ្លែប៉ែសគឺមានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុកស៊ីតច្រើន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការពារកោសិកាដែលកើតមានរោគមហារីក។ផ្លែប៉ែសត្រូវបានគេស្គាល់យ៉ាងពិសេសថា សំរាប់ការពាររាងកាយប្រឆាំងនឹងជំងឺសួត ពោះវៀនធំជំងឺមហារីកមាត់ និង មហារីកដោះ៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖​ top10homeremedies