ជាមួយកម្រាស់តែ 6,18 mm គំរូស្មាតហ្វូន Android 4,7 inch ដែលមានឈ្មោះថា Ascend P6របស់ Huawei កំពុងតែក្លាយជាស្មាតហ្វូនដែលស្តើងជាងគេបំផុត នៅលើពិភពលោក។

តាមប្រភពព័ត៌មានថ្មីនេះ Huawei នឹងធ្វើការប្រារព្ធព្រឹត្តិការណ៍ផ្ទាល់ខ្លួន លើកដំបូងមួយនៅប្រទេសអង់គ្លេស ថ្ងៃទី ១៨ ខែមិថុនា ខាងមុខនេះ ដូចនឹងអ្វីដែល Samsung, HTC ឬ Appleតែងតែធ្វើ នៅពេលដែលពួកគេបង្ហាញផលិតផលថ្មីពិសេស របស់ខ្លួន។

ប្រភពពី Engadget បានឲ្យដឹងថា ម៉ូដែលថ្មីរបស់ Huawei នឹងមានការរចនាម៉ូតមិនអាចដោះសំបកបាន ផ្ទៃខាងក្រោយមានភាពរាបស្មើ ជាមួយកម្រាស់ដ៏ស្តើងតែ 6,18 mm គឺស្តើងជាងកម្រាស់ឯគ្គទត្តកម្ម 6,45 mm របស់ម៉ូដែល Alcatel One Touch Ultra Idol ថ្មី ដែលទើបតែទទួលបាននៅក្នុងពិព័រណ៌ CES 2013 កន្លងទៅថ្មីៗនេះ។

ទន្ទឹមនឹងនេះ ស្មាតហ្វូនដ៏ស្តើងមកពីចិននេះ ក៏បានបង្ហាញឲ្យយើងឃើញថា វាមានរូបរាងស្អាតប្លែកភ្នែក មានច្រើនពណ៌សំរាប់ជ្រើសរើស និងមានអេក្រង់ទំហំធំ។ ជាក់ស្តែង ព័ត៌មានស្តីពីរូបសណ្ឋាន Hardware របស់ Ascend P6 នៅតែស្ថិតក្នុងជាភាពអាថ៌កំបាំង។

ទស្សនារូបភាពមួយចំនួនរបស់ Ascend P6 ដូចខាងក្រោម ៖

/

/

/

/

/

width=495

ដោយ៖ សិលាប្រភព៖ VE