ថ្មីៗនេះ Nokia ទើបតែធ្វើការបង្ហាញណែនាំទូរស័ព្ទតំលៃថោកថ្មីបំផុតរបស់ខ្លួនគឺ Nokia 109 ដែលក្នុងនោះទូរស័ព្ទនេះត្រូវបានលក់ក្នុងតំលៃ 42$ ។ Nokia 109 ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Series 40, អាចភ្ជាប់ GPRS/2G ជាមួយ Xpress Browser របស់ Nokia ។ ថ្មរបស់ Nokia 109 កាន់បានយូរ, ជាមួយតម្រូវការប្រើប្រាស់ធម្មតាប្រចាំថ្ងៃក្នុងមួយសប្តាហ៍អ្នកចាំបាច់សាកថ្មតែពីរដងប៉ុណ្ណោះ។ Nokia 109 ប្រើប្រាស់អេក្រង់ទំហំ 1,8 ជាមួយកំរិតពន្លឺ 128x160 pixel, មានរន្ធបន្ថែមមេម៉ូរីក្រៅបានដល់32GB។ Nokia បានឲ្យដឹងថានេះគឺជាទូរស័ព្ទអាចស្តាប់តន្រីបានយ៉ាងពិរោះជាមួយ Speaker ខាងក្រៅឮខ្លាំង។ រឿងដែលសោកស្តាយ វាអត់ត្រូវបានបំពាក់កាមេរ៉ាឡើយ។
Nokia 109
Nokia 109 នឹងត្រូវបានដាក់បង្ហាញខ្លួននៅក្នុងត្រីមាសនេះ នៅប្រទេសចិន អាស៊ីប៉ាស៊ីហ្វិច និងអឺរ៉ុបដែលមានពីរពណ៌សំរាប់ជ្រើសរើស គឺពណ៌ខ្មៅខៀវ និងខ្មៅប្រផេះ៕



ដោយ៖ សិលាប្រភព៖ tte