នៅពេលដែលឧបករណ៍ស្តាប់ចំរៀង iPod រឺក៏កាមេរ៉ា របស់លោកអ្នកអស់ថ្ម លោកអ្នកត្រូវតែ
ធ្វើការផ្លាស់ប្តូរថ្មថ្មី រឺក៏ផ្អាកមួយរយៈដើម្បីយកឧបករណ៍នោះទៅសាក ។ តែពេលនេះមានដំ
ណោះស្រាយថ្មីហើយ ។

ដំណោះស្រាយនោះគឺគ្រាន់តែទិញឈុតសំលៀកបំពាក់ក្នុង (Bikini) មួយឈុតមានតំលៃត្រឹម
តែ 120 អឺរ៉ូ ប៉ុណ្ណោះលោកអ្នកអាចដោះស្រាយបានដោយងាយ ។ ឈុតសំលៀកបំពាក់នេះ
ផលិតនិងផ្សំឡើងពីបន្ទះថ្មដែលអាចស្រូបពន្លឺព្រះអាទិត្យបាន ផ្តល់ភាពងាយស្រួលបំផុតក្នុង
ការសាកថ្មរបស់ឧបករណ៍ ។

ការសាកថ្មដោយភ្ជាប់តាមរយៈប្រហោងដោត USB
នេះជាស្នាដៃរចនារបស់លោក Andrew Schneider នៅទីក្រុង New York សហរដ្ឋអាមេរិច
ដោយលោកបានចំណាយពេលអស់រយៈពេល 80ម៉ោងក្នុងការផលិតបានជាឈុត Bikini
មួយនេះ ដោយមានបំពាក់នូវថ្មអាចស្រូបពន្លឺព្រះអាទិត្យចំនួន 40 បន្ទះ ។ អ្នកប្រើប្រាស់
អាចស្លៀកពាក់ឈុតនេះទៅហែលទឹកបានជាធម្មតាដោយគ្រាន់តែពេលសាក តំរូវអោយ
ឈុតនោះមានសភាពស្ងួតជាមុនសិន ហើយក៏មិនបាច់ព្រួយបារម្មណ៍អំពីគ្រោះថ្នាក់ដែល
បណ្តាលមកពីការឆក់នោះដែរ ព្រោះវាមិនឆក់ទេ លោក Andrew Schneider បញ្ជាក់ ៕
(ប្រភពពី ពិភពអេឡិចត្រូនិច)
ដោយ រដ្ឋា