បុរសជនជាតិចិនម្នាក់បានធ្វើការតវ៉ាក្រុមហ៊ុន KFC ពីលក្ខខណ្ឌអនាម័យ ដោយទិញអាហារប្រអប់ KFC ចំនួន ២០០០ប្រអប់ ដាក់តំរៀបគ្នានៅពីមុខហាង។ ការតំរៀបអាហារដ៏ច្រើននៅពីមុខហាងបែបនេះគឺដើម្បីធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការលក់។
ដោយសារតែបានឃើញ បុគ្គលិក KFC បានធ្វើមាន់ស៊ាំងវិច ដោយមិនបានពាក់ស្រោមដៃឲ្យបានត្រឹមត្រូវ លោក Yang ដែលជាអ្នកជំនួញនៅក្រុងប៉េកាំង បានចំនាយលុយចំនួន១៤០ ០០០ យន់ ទិញអាហារ ២០០០ប្រអប់មកតំរៀបនៅពីមុខហាង តែត្រូវបានហាង KFC ដឹងពីគោលបំណងលោក រួចក៏បដិសេធមិនព្រមលក់ឲ្យ ក្រោយពីលោក បានទិញចំនួន ២២ប្រអប់មក។
ចំណែកឯនាយកហាង KFC វិញបាននិយាយថា វាជារឿងធម្មតាទេដែលបុគ្គលិកលោកពេលខ្លះភ្លេចពាក់ស្រោមដៃ ព្រោះតែមានភ្ញៀវចូលច្រើនពេកនៅពេលល្ងាច ប៉ុន្តែពួកគេទាំងអស់គ្នាសុទ្ធតែបានលាងសំអាតដៃដោយទឹកអនាម័យពិសេស ដូច្នេះអាហារធានាថាមិនមានមេរោគឡើយ។
នៅថ្ងៃទី ៤ កញ្ញា លោកអគ្គនិយក KFC ប្រចាំប្រទេសចិន បានប្រកាស់ជាផ្លូវការឲ្យបុគ្គលិក KFC គ្រប់គ្នាពាក់ស្រោមដៃពេលធ្វើការ បើមិនដូច្នោះទេ នឹងទទួលបានការស្តីបន្ទោស តែមិនត្រូវបានដេញចេញឡើយព្រោះពួកគេបានលាងដៃស្អាតជាមួយទឹកអនាម័យរួចហើយ៕


ដោយ៖ តុលា
ប្រភព៖ chinasmack