កូរ៉េខាងត្បូងដែលបានទទួលការគាំទ្រច្រើនជាងប្រទេសកម្ពុជា និងប្រទេសប៊ូតាន ដូច្នោះក្តីសង្ឃឹមរបស់កម្ពុជាក្នុងការកាន់កាប់កៅអីសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានបាត់បង់។
សាធារណៈរដ្ឋកូរ៉េដែលជាប់ឆ្នោតនៅក្នុងជុំទី២ដោយទទួលបានសំឡេង១៤៩ ខណៈដែលកម្ពុជាដែលទទួលបានសំឡេងគាំទ្រតែ៤៣ សម្រាប់បេក្ខភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលត្រូវក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ចំណែកប្រទេសប៊ូតានដែលទទួលបានសំឡេងគាំទ្រត្រឹមតែ២០នៅក្នុងជុំទីមួយមិនអាច ចូលរួមនៅក្នុងការបោះឆ្នោតជុំទី២។លទ្ធផលដែលចេញផ្សាយដោយនាយកដ្ឋានព័ត៌មានសាធារណៈនៃកិច្ចប្រជុំពេញអង្គនៃអង្គការសហប្រជាជាតិ នៅក្នុងជុំទីមួយ ប្រទេសកម្ពុជាទទួលសំឡេងគាំទ្រ៦២ទល់នឹង១១៦របស់កូរ៉េខាងត្បូង។
ដោយ ៖ ចិន្ថាប្រភព ៖ PD