width=456

គ្រឿងផ្សំ-ម៉ាំត្រី - សាច់ជ្រូក​លាយ​ខ្លាញ់-ពោះតាន់​ជ្រូក - ខ្ទឹមស ខ្ទឹម​ក្រហម-ប្រេងឆា - ម្សៅស៊ុប-ត្រប់ស្រួយ - ស្ពៃក្ដោប-ត្រសក់ - ពពាយ-ត្រប់វែង​ដុត - ម្ទេសប្លោក​ខ្ចី

វិធី​ធ្វើមុន​ដំបូង​ ​ត្រូវយក​សាច់ជ្រូក​ លាយ​ខ្លាញ់ ​ទៅលាង​ឱ្យស្អាត ហើយ​ចិញ្ច្រាំ​ឱ្យហ្មត់ ហើយទុកមួយ​ដុំសិន។ ចំណែក  ​ឯពោះតាន់ជ្រូកវិញ  ​ត្រូវយក​ទៅ  ស្ងោរ​ឱ្យឆ្អិន​ល្មម។ បន្ទាប់មក  យកម៉ាំ​  មក​ចិញ្ច្រាំ​ឱ្យហ្មត់  ហើយយក​ខ្ទះ  ដាក់​ខ្លាញ់​ឱ្យក្ដៅ  ទើបដាក់​ខ្ទឹមស  ខ្ទឹមក្រហមចូល លីង​វា ឱ្យ​ឈ្ងុយ ​ទើបដាក់​សាច់ជ្រូក និង ​ម៉ាំ ដែល​បាន​ចិញ្ច្រាំទុក​នោះចូល ឆាឱ្យ​សព្វ​ចូលគ្នា ដាក់​ម្សៅ​ស៊ុប បន្ដិច ស្ករ​បន្ដិច ភ្លក់មើល ឱ្យ​ល្មមជា​ការស្រេច។

ដោយ៖ វណ្ណៈប្រភព៖ Cambodian Cooking