សកម្មភាពសំដែងរបស់អ្នកប្រណាំងម៉ូតូលើទីតាំងគ្រោះថ្នាក់ជនជាតិបារាំង លោក Julien Dupont បានធ្វើអោយទស្សនិកជនមានការភា្ញក់ផ្អើលដោយសារតែភាពស្មុគស្មាញ និងគ្រោះថ្នាក់នៃការសំដែង។
Julien Dupont អាយុ ៣២ឆ្នាំ ជាកីឡាករម៉ូតូផ្សងគ្រោះថ្នាក់បំផុតម្នាក់របស់បារាំង ដែលមានឈ្មោះល្បីល្បាញដោយសារការសំដែងជិះម៉ូតូឆ្លងកាត់រាល់ផ្លូវឧបសគ្គ បើទោះជាដុំថ្មធំ ឬកន្លែងដែលអាចបង្កគ្រោះថា្នក់ដល់ជីវិត។Julien Dupont បានអោយដឹងថា ៖ ពុករបស់ខ្ញុំបានជួយអោយខ្ញុំចេះស្រឡាញ់ម៉ូតូ កាលណោះខ្ញុំទើបតែមានអាយុ ៦ខែ ពុកខ្ញុំបានដាក់ខ្ញុំជាប់នៅលើខ្នងរបស់គាត់ ហើយគាត់ជិះម៉ូតូប្រណាំងប្រភេទនេះ។
សូមតាមដានសកម្មភាពរបស់ Julien Dupont ប្រើប្រាស់ម៉ូតូឆ្លងកាត់ឧបសគ្គនានា ដែលយើងស្ទើរតែមិនអាចជឿបាន ៖

ដោយ ៖ សូរីយ៉ាប្រភព ៖ DT