យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពីពេលថ្មីៗនេះ បានអោយដឹងថាបំរ៉ែបំរួលអាកាសធាតុ ជាពិសេសគឺ ការឡើងកំដៅក្នុងបរិយាកាស អាចបណ្ដាលអោយមាន ដំពពកខ្មៅ និងសមាសធាតុនៃធូលីតូចៗ ដែលរសាត់ចុះឡើងៗ ក្នុងលំហបរិយាកាស ក៏ដូចជានៅលើភពផែនដីយើងផងដែរ។
លោក Ramos Dave អ្នកវិទ្យាសាស្រ្ដប្រទេសស្កុតឡែន បាននិយាយថា ការកកើតឡើងនៃធូលី ពពក ក៏ដូចជាផ្សែងខ្មៅក្នុងបរិយាកាស គឺដោយសារកត្ដាកំដៅឡើងខ្ពស់ពេក។ នៅពេលដែលកំដៅកាន់ឡើងខ្ពស់ ការរលាយទឹកកកនៅប៉ូល កាន់តែឆាប់រហ័ស បន្ទាប់មកខ្យល់ក៏បក់មក ដែលអាចនាំយកសារធាតុធូលីដី ពីភពផែនដីកាន់តែច្រើនឡើងៗ ដែលនេះជាកត្ដាដែលអាចបង្កទៅជា ដំពពកខ្មៅយ៉ាងកក់កុញ រួចធ្លាក់មកលើផែនដីតាមរយៈទឹកភ្លៀង ហើយដែលអាចផ្ដល់ភាពប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្សផងដែរ។

ជាក់ស្ដែងណាស់ អ្វីដែលក្រុមអ្នកវិទ្យាសាស្រ្ដលើពិភពលោក កំពុងមានការព្រួយបារម្មណ៍នោះ គឺការប្រែប្រួលយ៉ាលឿននៃអាកាសធាតុ ដែលរួមមានការឡើងកំដៅនៃផែនដី ការរលាយទឹកកក និងកត្ដាផ្សែងៗទៀត។ ដូច្នេះ ក្នុងនាមជាមនុស្សជាតិទាំងអស់ ដែលរស់លើផែនដីនេះ ត្រូវតែយកចិត្ដទុកដាក់អោយបានខ្ពស់ពីបញ្ហទាំងអស់នេះ៕ចងចាំ៖ ការពារបរិស្ថាន គឺការពារជីវិតរបស់អ្នក។
ដោយ៖ នារីប្រភព៖ scient