កាលពីថ្ងៃចន្ទនេះ កម្ពុជានិងថៃបានជួបគ្នានៅតុលាការរបស់សហប្រជាជាតិដើម្បី
ដោះសា្រយជម្លោះព្រំដែលរបស់ប្រទេសទាំងពីរបន្ទាប់ពីការប៉ះទង្គិចដោយយោធា
ធ្វើឲ្យរាប់សិបនាក់ស្លាប់។

រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តមហោ ណាំហុងដែលជាអ្នក​ដឹកនាំគណៈ​ប្រតិភូ​កម្ពុជា​
ចូលរួមសវនាការនេះ បានមានប្រសាសន៍ថាថៃកំពុងប្រើការបកស្រាយសាលក្រមឆ្នាំ
១៩៦២សំរាប់ សកម្មភាពយោធាកាលពីពេលថ្មីៗនេះរបស់ខ្លួនដែលជាការមិនអាច
ទទួលយក បាននិងមានកំហុស។ កម្ពុជាកំពុងស្នើអោយតុលាការបកស្រាយសាល​ក្រម​
ឆ្នាំ១៩៦២ដែលបាន សំរេចអោយកម្ពុជាគ្រប់គ្រងប្រាសាទព្រះវិហារ បញ្ជាអោយថៃ​
ដកទាហាន​និងបញ្ឈប់សកម្មភាពយោធានៅជុំវិញប្រាសាទ។
ឯកឧត្តមមានប្រសាសន៍ថាថៃកំពុងប្រើការបកស្រាយនេះដើម្បីផ្តល់ ការការពារ​ផ្លូវ​ច្បាប់​
ចំពោះការឈ្លានពានប្រដាប់អាវុធកាលពីពេលថ្មីៗចូល ទឹញដីកម្ពុជា។ទាហាននៃប្រទេស​ទាំងពីរប្រមុខគ្នារាល់ថ្ងៃហើយការ ឈ្លានរបស់ថៃជាថ្មីណាមួយអាចកើតមាននៅ​ពេល​
ណាមួយក៏បាន។វាដល់ពេល ច្បាប់អន្តរជាតិនិយាយអោយលឺៗហើយ។

ចំណែករដ្ឋមន្ត្រីការបរទេសថៃ កាស៊ីត ភិរម្យ បាននិយាយថា ប្រទេសលោក​មិនប្រឆាំង
កម្មសិទិ្ធភាព​របស់កម្ពុជាលើប្រាសាទនេះទេ តែថាប្រទេសទាំងពីរនៅពិភាក្សា​ដោះស្រាយ​
ជម្លោះព្រំដែននៅតំបន់នេះ នៅឡើយ ដែលតាមលោកនិយាយថាវាអត់ពាក់ព័ន្ធ​នឹង​ការ​សំរេចរបស់តុលាការកាលពី ឆ្នាំ១៩៦២ទេ។