អង់គ្លេស៖ តាមប្រភពពត៌មានពីគេហទំព័រ mirror បានឲ្យដឹងថាមានក្រុមគ្រួសារជនជាតិអង់គ្លេសមួយ បានចូលរួមប្រារព្ធពិធីសូត្រធម៌នៅវិហារគ្រឹស្តចំណាស់ នាទីក្រុង Canterbury ហើយបន្ទាប់មកសាច់ញាតិគ្រួសារម្នាក់ ក៏បានថតរូបគ្រួសារជុំគ្នានៅក្នុងពិធី។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅក្នុងរូបថត មានដោយរូបស្រមោលចំឡែកមួយ ដែលដូចនឹងរូបព្រលឹងខ្មោច។

រូបព្រលឹងខ្មោចនោះត្រូវបានគ្រួសារសន្និដ្ខានថា មានលក្ខណៈស្រដៀងនឹងប្តីរបស់អ្នកស្រី Heather Sewell ឈ្មោះ Terry Sewell ដែលរូបលោកបានស្លាប់កាលពី ១៧ឆ្នាំមុនមកម្លេះ។

សព្វថ្ងៃអ្នកស្រី Heather Sewell មានវ័យ ៥០ឆ្នាំហើយ ហើយគាត់បានចូលរួមពិធីសូត្រធម៌ជាមួយនឹងក្រុមគ្រួសារ ដែលមិននឹកស្មានថានៅពេលថតរូបសមាជិកគ្រួសារ មានដោយរូបព្រលឹងប្តីរបស់អ្នកស្រីសោះឡើយ។

អ្នកស្រី Heather Sewell បានមានប្រសាសន៍ថា ដំបូងអ្នកស្រី មិនជឿឡើយថាជារូបប្តីរបស់គាត់ ប៉ុន្តែក្រោយការវិភាគលើទំរង់មុខមាត់ និងកំពស់កំពរ គឺពិតជាស្រដៀងនឹងស្វាមីអ្នកស្រីជាខ្លាំង។អ្នកស្រីបានបន្តថាគាត់មិនមានជំនឿលើសលុបពេកលើព្រលឹងខ្មោចនោះទេ ប៉ុន្តែរឿងអាថ៌កំបាំងខ្លះអាចកើតមានឡើងនៅលើជីវិតយើងនេះ មិនគួរឲ្យជឿ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

width=481

រូបភាព១៖ រូបថតក្រុមគ្រួសារ ក្នុងពីធីសូត្រធម៌ ដែលមានដោយព្រលឹងខ្មោច

 

width=481

រូបភាព២៖ អ្នកស្រី Heather Sewell

 

width=481

រូបភាព៣៖ ស្វាមីអ្នកស្រី Heather Sewell ឈ្មោះTerry Sewell កាលនៅរស់

ដោយ៖ មិនា ប្រភព៖ mirror