នៅក្នុងការប្រកួត UEFA Champion league កាលពីយប់មិញក្រុមបាល់ទាត់ Chelsea បានទទួលជ័យជំនះហើយទៅលើក្រុម Nordsjaelland ក្នុងលទ្ធផល ៦-១។
កីឡាកររបស់ក្រុម Chelsea ដែលបានស៊ុតបាល់បញ្ចូលទីនោះមានដូចជាកីឡាករ Luiz កីឡាករ Cahill កីឡាករ Torres (សុតបញ្ចូលទី២គ្រាប់) កីឡាករ Mata និងកីឡាករ Oscar។

ទោះបីជាក្រុម Chelsea ទទួលបានជ័យជំនះក៏ដោយ ក៏ក្រុមនេះពុំសូវសប្បាយចិត្តឡើយ ព្រោះ ខ្លួននៅតែមិនមែនជាក្រុមឋិតនៅលំដាប់កំពូលក្នុង group E គឺនៅពីក្រោយក្រុម Juventus និងក្រុម Shakhtar Donetsk ក្រោយពីក្រុម Juventus ទទួលបានជ័យជំនះលើក្រុមShakhtar Donetsk ដែរក្នុងការប្រកួតឯ អ៊ុយក្រែន។
តារាង UEFA Champion League Group E
|
Position
|
Team
|
Points
|
|
1
|
Juventus
|
12
|
|
2
|
Shakhtar Donetsk
|
10
|
|
3
|
Chelsea
|
10
|
|
4
|
Nordsjaelland
|
1
|
ដោយ៖ តុលាប្រភព៖ bbc