កូរ៉េ ៖ ថ្មីៗនេះបានលេចលឺនូវពាក្យចចាមអារាមថា អតីតមេក្រុម 2NE1 ចេះជក់បារី ស្របពេលដែលរូបនាងកំពុងតែមានរឿងស្មុគស្មាញជាច្រើននៅក្នុងឆាកជីវីត ។ 

នៅក្នុងនោះផងដែរ CL ក៏បានបដិសេធដោយឥតលាក់លៀមថា នាងមិនធ្លាប់បានជក់បារីសូម្បីតែម្តង ។ 

ហើយថ្មីៗនេះ Jung Hyungdon និង Defconn បានឆ្លៀតឱកាសដើម្បីទៅលេងជាមួយនឹង CL បន្ទាប់មកពួកគេក៏បានសាកសួរតារាស្រីវ័យ ២៦ ឆ្នាំថា តើឯងអត់បានជក់បារីទេមែនអត់?

ភ្លាមៗនោះ CL បានតបថា នេះគ្រាន់តែជាស្ទាយរបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំពិតជាមិនបានជក់បារីទេ ៕

/

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖​ koreaboo