ខុសពីបណ្តាព័ត៌មានចចាមអារាម ស្តីពីលក្ខណៈពិសេសៗ កាលពីលើកមុនៗ Smartwatch នេះមានអេក្រង់ទំហំ 3 inch (ជំនួស 2,5 inch), មាន Speaker ក្រៅ និងកាមេរ៉ាទំហំ 4 megapixel ស្ថិតនៅផ្នែកខាងក្រោម នាឡិកា។ អ្នកសារព័ត៌មានរបស់ VentureBeat បានឲ្យដឹងថា នាឡិកានេះមានទម្ងន់ស្រាល ប៉ុន្តែរាងធំបន្តិច បើប្រៀបជាមួយ នាឡិកាដៃធម្មតា ដទៃផ្សេងទៀត។

Galaxy Gear ត្រូវបានបំពាក់នូវ Feature បញ្ជាដោយសម្លេង S Voice, Application សុខភាព ដូចជាវាស់ចង្វាក់បេះដូង កំរិតកាឡូរី... បើទោះជាវា គ្រាន់តែជាឧបករណ៍មួយសំរាប់ស្មាតហ្វូន ប៉ុន្តែ Gear ក៏អាចធ្វើការសន្ទនាទូរស័ព្ទ (ដោយឯករាជ្យ) តាមរយះ Wi-Fi បានដែរ។

/

វាមានថ្មប្រើបានរយះពេល ១០ ម៉ោង ហើយផលិតផលនេះ នឹងធ្វើការបង្ហាញខ្លួននៅថ្ងៃទី ០៤ ខែកញ្ញា ខាងមុខនេះ នៅទីក្រុងប៊ែរឡាំង ប្រទេស អាឡឺម៉ង់៕

/

/

/

/

តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VExpress