បន្ទាប់ពី iPhone 5S បានបង្ហាញខ្លួន ជាមួយនឹង Feature ថ្មី Scan ក្រយៅដៃ ដើម្បី Unlcok ស្មាតហ្វូន (Touch ID) មក នៅលើ Forum ក៏ដូចជាបណ្តាញទំនាក់ទំនងសង្គម មានព័ត៌មានជាច្រើន បានព្រួយបារម្ភថា ខ្លាចត្រូវចោរកាត់ដៃ ដោះសោរ iPhone 5s បាន ពេលវាលួច iPhone 5s។ 

តាមប្រភពពីគេហទំព័របច្ចេកវិទ្យា ដ៏ល្បីមួយនៅប្រទេសវៀតណាម បានបញ្ជាក់ឲ្យដឹងថា រឿងនោះ វាមិនអាចទេ ព្រោះថា Fingerprint នៅលើ iPhone 5s ស្គាល់តែ ក្រយៅម្រាមដៃ មនុស្សដែលកំពុងនៅរស់តែប៉ុណ្ណោះ។ តាមពិតទៅ គួរតែព្រួយបារម្ភ ខ្លាចត្រូចោរកាត់ដៃ ជាជាងការបារម្ភខ្លាចចោរអាច Unlock iPhone 5s បាន ដោយសារកាត់ដៃ យើងទៅដោះសោរ។

/

/

/

ព័ត៌មានពីខាង Apple បានឲ្យដឹងថា iPhone 5s នឹងស្គាល់តែស្នាមក្រយៅដៃ ពីមនុស្សដែលកំពុងនៅរស់តែប៉ុណ្ណោះ (ដៃនៅរស់, ដៃត្រូវគេកាត់ទៅ ប្រៀបដូចជាដៃដែលបានស្លាប់ហើយ)។ តាមរយះការប្រើប្រាស់សញ្ញាណ Radio Frequency (RF), បណ្តា Sensor Fingerprint ជំនាន់ថ្មី នឹងអាចស្គាល់ព័ត៌មានពីស្រទាប់កោសិកាដែលនៅរស់ប៉ុណ្ណោះ(living layer of skin, Apple ប្រើពី under-epidermal skin layers) គឺមិនមែនស្បែកខាងក្រៅនោះឡើយ សូម្បីតែយកស្នាមក្រយៅដៃ (ពីកុំព្យូទ័រ ឬវត្ថុផ្សេងៗទៀត...) មកផ្តិតពីលើស្បែកក្លែងក្លាយ ដើម្បីបញ្ឆោត Sensor (ច្រើនឃើញនៅក្នុងរឿងភាពយន្ត) ក៏ស្នាមក្រយៅលើស្បែកក្លែងក្លាយ (ស្បែកងាប់) នោះ មិនអាច Unlock iPhone 5s បានឡើយ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Nokia បានសាកល្បងពិសោធ ទូរស័ព្ទប្រើ Android
- iPhone 5C និង 5S សុទ្ធតែមានបរិមាណថ្ម ច្រើនជាង iPhone 5
- Microsoft ចាប់ផ្តើមអនុវត្តកម្មវិធី ផ្លាស់ប្តូរ iPad ចាស់​ ដូរយកផលិតផលអ្វីក៏បាន របស់ខ្លួន- ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ iPhone 5S បានដែរ?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលាប្រភព៖ TTE