យោង​តាម​សេច​ក្តី​ប្រកាសរបស់ក្រសួង​ព័ត៌​មាន​បា​ន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ចិន​ឈ្មោះ Hap​py Shopping ​បាន​​​​ផ្សាយ​​តាម​​កញ្ចក់​ទូរ​ទស្សន៍​កម្ពុជា​ថា​​ ខ្សែ​ដៃ​ប្លា​ទីន​​​មានរូប​ព្រះ​នាង​គង់​ស៊ី​អ៊ីម​ ​ជា​ខ្សែ​ដៃ​មាន​ ប្រសិទ្ធ​ភាព​ ក្នុង​​ការ​​ទប់​ស្កាត់​​ធាតុ​វិទ្យុ​សកម្ម ​​អាច​ព្យា​បាល​ជំងឺ ​​មិន​ហើរ​ពណ៌​​ មិន​ក្លាយ​នៅ​ពេល​គេ​ដុត​ភ្លើង។

(រូបថតនេះមិនមែនជារូបភាពពិតរបស់ ផលិតផល)

ក្រសួង​ព័ត៌​មាន ​បាន​ហៅ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​បែប​នេះ​ថា​ ជា​�ការ​កុហក និង​​បំផ្លើស​� ​មុន​ពេល​ហាម​​ការ​ផ្សាយ​បន្ត​នៅ​ក្នុង​​ប្រទេស​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជា​ជន។
លោក​ ឈុំ សុជាតិ ​នាយក​ខុទ្ទកាល័យ​នៃ​ក្រសួង​ព័ត៌​មាន​​បាន​ថ្លែង​ថា ក្រសួង​ពាណិជ្ជ​កម្ម​បាន​ត្រួត​ពិនិត្យ​ខ្សែ​ដៃ ហើយ​បាន​រក​ឃើញ​ថា ផលិត​ផល​នេះ​ពុំ​អាច​ព្យា​បាល​ជំងឺ​អ្វី​នោះ​ទេ។​ ក្រសួង​ព័ត៌​មាន​បាន​ចេញ​ប្រកាស​​ព័ត៌​មាន​មួយ​កាល​ពី​ម្សិល​មិញ​ដោយ​អំពាវ​ នាវ​ឲ្យ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ទាំង​អស់ ​ឈប់​ផ្សាយ​ពាណិជ្ជ​កម្ម​ឲ្យ​ក្រុម​ហ៊ុន​ចិន​មួយ​ដែល​ផ្សាយ​បំផ្លើស​ពី ​ផលិត​ផល​ដែល​បោក​បញ្ឆោត​ដល់​អតិថិជន​​។
លោក​បាន​បន្ត​ថា៖ �​ផលិត​ផល​​នេះ​នាំ​ចូល​ដោយ​ក្រុ​ម​ហ៊ុន​ចិន​មួយ ហើយ​វា​ផ្សព្វ​ផ្សាយ​ម្តង​ហើយ​ម្តង​ទៀត​ នៅ​លើ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​។ ក្រសួង​ពាណិជ្ជ​កម្ម​កំពុង​ធ្វើ​រឿង​ដែល​ត្រឹម​ត្រូវ�​។ លោក​បាន​បន្ថែម​ថា ក្រសួង​ពុំ​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ក្រុម​ហ៊ុន​​ទេ ​ហើយ​សា្ថនីយ​​ទូរ​ទស្សន៍​រាជ​ធានី​ប៉ុស្តិ៍​លេខ​៣​ ចាក់​ផ្សាយ​​ពាណិជ្ជ​កម្ម​ឲ្យ​ផលិត​ផល​នេះ​ច្រើន​ជាង​គេ។
លោក គង់ សាវឿន ​ប្រធាន​ផ្នែក​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ បាន​អះ​អាង​ឲ្យ​ដឹង​ថា ​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ​ បាន​ដក​ចេញ​ពី​បញ្ជី​របស់​ស្ថានីយ​រួច​ហើយ។ លោក​គង់ សាវឿន បាន​ថ្លែង​ថា៖ �​ខ្ញុំ​មិន​បាន​ឃើញ​ការ​ផ្សាយ​​ពាណិជ្ជ​កម្ម​នេះ​ទៀត​​ទេ�។
លោក​ ខៀវ កាញារីទ្ធ​ និង​អ្នក​តំ​ណាង​ក្រុម​ហ៊ុន​ Happy Shopping មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេកាល​​ពី​​ថ្ងៃ​ពុធ​​ម្សិល មិញ៕