ម្ចាស់ពានរង្វាន់ La Liga ឆ្នាំនេះនឹងរកឃើញ ក្រោយបញ្ចប់ការប្រកួតនៅយប់នេះ។សិទ្ធិសំរេចធ្វើជាម្ចាស់ពានរង្វាន់ La Ligaឆ្នាំនេះ គឺស្ថិតនៅក្នុងដៃរបស់Real។ក្នុងការធ្វើដំណើរទៅប្រកួតជាភ្ញៀវក្នុងទឹកដីរបស់Barca, Real មិនចង់ត្រលប់មកវិញនូវលទ្ធផលចាញ់នោះឡើយ(ឈ្នះគឺល្អបំផុត) ដែលក្នុងនោះម្ចាស់ផ្ទះចាំបាច់ត្រូវតែយកឈ្នះក្នុងការប្រកួតនៅយប់នេះ។
គំលាត៤ពិន្ទុ វាមានអត្ថន័យគ្រប់គ្រាន់សំរាប់ការមានប្រៀបលើគូរប្រកួត ប៉ុន្តែបើសិនជាត្រូវថយសល់ត្រឹមតែ១ពិន្ទុនោះ សំពាធនឹងក្លាយជាធ្ងន់ធ្ងរសំរាប់Real។ជាមួយមនុស្សដែលមានសមត្ថភាពដូចជា Mourinho គឺមិនពិបាកក្នុងការជ្រើសរើសកីឡាករសំរាប់ប្រកួតនៅយប់នេះឡើយ។ជាងនេះទៅទៀត ជ័យជំនះនៅយប់នេះមានសារសំខាន់ណាស់សំរាប់Mourinho ព្រោះក្រោយពីបានគ្រប់គ្រងពានហើយនោះ បណ្តារពាក្យស្តីបន្ទោសពីមុនក៏គ្មានអ្នកណាចាប់អារម្មណ៏ទៀតដែរ។សូមរង់ចាំទស្សនាទាំងអស់គ្នាការប្រកួតរវាង Barca និង Real នៅយប់រំលងអាធ្រាត្រនេះវេលាម៉ោង១ ទៀបភ្លឺ៕ទស្សន៏ទាយ៖ ២-១កីឡាករប្រកួត៖Barca: Valdes, Alves, Pique, Mascherano, Puyol, Xavi, Busquets, Iniesta, Fabregas, Messi, Pedro
Real: Casillas, Arbeloa, Pepe, Ramos, Marcelo, Khedira, Alonso, Ozil, Kaka, Ronaldo, Benzema

ដោយ៖ និស្ស័យប្រភព៖ 24