លោក Purnomo Yusgiantoro រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានថ្លែងថា រដ្ឋាភិបាលនឹងបន្តលក់អាវុធផលិតក្នុងប្រទេសឥណ្ឌូនេស៊ីទៅឲ្យបណ្តាប្រទេសអាស៊ាន ក្នុងនោះប្រទេសឡាវ និងកម្ពុជា ជាប្រទេសគួរចាប់អារម្មណ៍។ អាវុធមួយប្រភេទដែលលក់នោះ គឺម៉ាក SS2 ដែលផលិតដោយក្រុមហ៊ុន PT. Pindad ជាក្រុមហ៊ុនផលិតអាវុធរបស់រដ្ឋ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន TEMPO បានរាយការណ៍ឲ្យដឹង។ លោកបានថ្លែងនៅទីក្រុងហ្សាការតា កាលពីថ្ងៃទី ២២ ឧសភាថា៖�ប៉ុន្តែ ពុំមានចម្លើយឆ្លើយតបជាវិជ្ជមាននៅឡើយទេ�។

របាយការណ៍នេះបានឲ្យដឹងថា កម្ពុជានឹងទិញកាំភ្លើងពីប្រទេសឥណ្ឌូនេស៊ី បើទោះបីជាមន្រ្តីរដ្ឋាភិបាលស្ទាក់ស្ទើរមិនចង់ផ្តល់ការអត្ថា ធិប្បាយលើបញ្ហានេះក៏ដោយ។
លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសបានថ្លែងថា លោកពុំមានព័ត៌មានផ្លូវការ ស្តីពីការទិញកាំភ្លើងនៅឡើយទេ ហើយលោកបានបង្វែរឲ្យអ្នកយកព័ត៌មានសួរទៅលោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ដែលមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានកាលពីម្សិលមិញ។

កាំភ្លើងម៉ាក SS2 បានចាប់ផ្តើមផលិតដោយក្រុមហ៊ុន PT. Pindad ក្នុងឆ្នាំ ២០០៦ ដែលជំនួសកាំភ្លើង SS1។ កាំភ្លើង ៥,៥៦ មិល្លីម៉ែត្រ គុណនឹង ៤៥ មិល្លីម៉ែត្រ មានប្រវែង៩៣០មិល្លីម៉ែត្រ និងមានកាណុងវែងប្រវែង ៤៦០ មិល្លីម៉ែត្រ។ កាំភ្លើង SS2 អាចបាញ់បាន៧០០គ្រាប់ ក្នុងមួយនាទីនិងរត់បានចម្ងាយ៧១០ម៉ែត្រ ក្នុងមួយវិនាទី។