ក្រុមហ៊ុន Motorola ធ្លាប់បានប្រកាសថា ខ្លួននឹងបង្ហាញស្មាតហ្វូន ដ៏អស្ចារ្យមួយ សម្រាប់ប្រជាជន អាមេរិក ដោយស្មាតហ្វូនថ្មី នោះជាស្នាដៃរចនា និងផលិតឡើងដោយ Motorola ផ្ទាល់។
ប៉ុន្មានសប្ដាហ៍មុននេះ មានព័ត៌មានជាច្រើន បាននិយាយថា ក្រុមហ៊ុន Motorola នឹងបង្ហាញស្មាតហ្វូន Moto X ព្រមជាមួយគ្នានោះ ក្រុមហ៊ុន Motorola ក៏បានប្ដូរ Logo ថ្មី ព្រមទាំងបានបង្ហាញ ផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្មអំពី Motor X ទៀត។
បើទោះបីជាមានព័ត៌មាន ជាច្រើនបានចុះផ្សាយ នូវព័ត៌មាន Moto X ក្ដី ប៉ុន្តែគ្មានប្រភពណា មួយបង្ហាញពីរូបរាង ពិតរបស់វានោះទេ ដោយឡែកកាលពីថ្មីៗនេះ គេបានប្រទះឃើញលោក Eric Schmidt ប្រធានក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនធំរបស់ Motorola ប្រើប្រាស់នូវ ស្មាតហ្វូនថ្មី ដែលត្រូវបាន គេជឿថាវាជា Moto X។
រូបភាពជាច្រើនសន្លឹក ដែលអ្នកប្រមាញ់ រូបភាព ថតបាន ច្បាស់ជាស្មាតហ្វូន Moto X ព្រោះថាស្មាតហ្វូននោះ មិនដូចនឹងស្មាតហ្វូនផ្សេងឡើង ម្យ៉ាងទៀតទម្រង់ ស្មាតហ្វូនដែលលោក Schmidt ប្រើគឺស្រដៀងទៅនឹង អ្វីដែលនាយកប្រតិបត្តិ Motorola ធ្លាប់បាននិយាយ៕


ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល