ការលេងគួរឲអស់សង្ឃឹមរបស់បណ្តារក្លឹបធំៗ ការប្រកាន់ពូជសាសន៏ ការសម្តែងបន្លំ គឺជាកំហុសពិបាកលាក់បាំងនៅPrimier League ក្នុងរដូវលាកប្រកួតឆ្នាំនេះ។ខាងក្រោមនេះគឺជាបណ្តារចំនុចអវិជ្ជមានមួយចំនួនដែលកើតមាននៅPrimier leagueឆ្នាំនេះ៖

Andre Villas-Boas

width=500

រដូវកាលបានចាប់ផ្តើមជាមួយការសន្យាទៅអ្នកគាំទ្ររបស់The Blues ពេលគេបានស្វែងរកបានVillas-Boas អ្នកដែលគេចាត់ទុកថាជា“Mourinho ទី២”។ ជាក់ស្តែង ក្រោយការដឹកនាំក្លឹបរបស់គ្រូបង្វឹកអាយុ៣៩ឆ្នាំបានតែ៩ខែប៉ុណ្ណោះ Chelsea មិនខុសអ្វីពីតោក្រដាសឡើយ។

ការប្រកាន់ពូជសាសន៏

width=500

វាជាគួរឲអសង្ឃឹមជាពន់ពេកនៅពេលដែលបញ្ហាក្រៅបាល់ទាត់ក៏ជាចំនុចត្រូវយកមកដោះស្រាយក្នុងរយះពេលដ៏វែង។ រដូវកាលឆ្នាំនេះ បញ្ហាដែលគេរលឹកដល់ជាងគេគឺការប្រកាន់ពូជសាសន៏។ ការប៉ះទង្គិចរវាងPatrice Evra និង Luis Suarez រហូតដល់Terry និង Anton Ferdinandការប្រកាន់ពូជសាសន៏នៅតែជាបញ្ហាធំមួយដែលត្រូវដោះស្រាយ។

ការសម្តែងបន្លំ

width=500

ការសម្តែងបន្លំជាផ្នែកមួយនៃបាល់ទាត់។ មនុស្សជាច្រើនបាននិយាយអំពីការបន្លំធ្វើដួលដើម្បីស្វែងរកគ្រាប់បាល់ពិន័យរបស់Ashley Young។ ដំបូងគឺក្នុងការប្រកួតជាមួយQPR គាត់បានធ្វើដូច្នេះ ដែលការនោះគឺជាកំហុសឆ្គងរបស់អជ្ញាកណ្តាល។ ក្រោយមកមិនយូរប៉ុន្មាន គាត់ក៏បានធ្វើដូច្នេះទៀតជាមួយក្លឹបចាស់របស់ខ្លួនគឺAston Villa។

Mario Balotelli

width=500

ពេលRoberto Mancini យកBalloteliមកក្នុងតំលៃ២៤លានអឺរ៉ូ គាត់បានដឹងថាវាជាការប្រថុយ។ ជាក់ស្តែង ពីររដូវកាលប្រកួតនេះBalloteli បានធ្វើឲក្លឹបមានឈ្មោះកាន់តែអាក្រក់ទៅៗក្រោមស្នាដៃរបស់គាត់។

បណ្តារកិច្ចសន្យាវិស្សមកាលរបស់Liverpool

width=500

Downing មកដល់Anfield ជាមួយតំលៃ២០លានអឺរ៉ូ ប៉ុន្តែក្រោយពី៣២ដងចេញប្រកួត គាត់មិនបានរកគ្រាប់បាល់បានមួយគ្រាប់សោះ។ Charley Adam ក៏ដូច្នេះដែរក្នុងពេលដែលHenderson កិច្ចសន្យា២០លានអឺរ៉ូ ត្រូវមានការរៀនសូត្រច្រើនទៀតដើម្បីលេងបានល្អនៅLiverpool។

Manchester United

width=500

នេះជាមួយរដូវកាលបរាជ័យទាំងអស់របស់Man United។ ពួកគេបានធ្លាក់ចេញពីChampions Leagueក៏ដូចជាEuropa League។ ចំណែកនៅPrimier League Man Unitedក៏អាចបាត់បង់ឱកាសក្នុងការគ្រប់គ្រងពានផងដែរ។

ដោយ៖ Nanoប្រភព៖ zing