ការស្ទីម និង សូណា គឺពិតជាមានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពរាងកាយទាំងមូលរបស់អ្នក អាចជួយឱ្យអ្នកមានអារម្មណ៍ថា បានសម្រាកសុខស្រួល បន្ធូរអារម្មណ៍តាន់តឹង បញ្ចេញជាតិពុល និង ជួយឱ្យដកដណ្តើមបានស្រួល។

/

ជាពិសេស ការស្ទីម និង សូណា  អាចជួយឱ្យសាច់ដុំ និង សរសៃឈាមរបស់អ្នក  រត់បានស្រួល ជំរុញឱ្យរាងកាយមានសុខភាពល្អ រឹងមាំ  អាចបន្សាបជាតិស្រវឹង  ព្យាបាលជំងឺផ្តាសាយ  ជួយឱ្យប្រព័ន្ធដកដណ្តើមរបស់អ្នកដំណើរការបានល្អ។

អត្ថប្រយោជន៍ ដ៏ល្អមួយទៀតនោះគឺ ជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អ ស្បែកទន់ ម៉ដ្ឋមានសំណើម និងសភ្លឺរលាង តឹងណែន បានដោយធម្មជាតិ៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ care2