ម៉ិចស៊ិកូ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៥​ វិច្ឆិកា​ម្សិលមិញនេះថា មានមនុស្សស្រី ប្រុសជាច្រើននាក់ បាននាំគ្នាអាក្រាតកាយ ដោយស្លៀកតែស្បៃសស្ដើងៗ ដើម្បីគោរពវិញ្ញាណក្ខន្ធព្រលឹងខ្មោចដែលបានស្លាប់ទៅ ជាយូរយាក្ដី ថ្មីៗនេះក្ដី។

width=452

លោកអាចារ្យ​ Tunick គឺជាសាស្រ្ដាចារ្យម្នាក់ ដែលបានបញ្ចប់ការសិក្សានៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បាននិយាយថា​ មនុស្សចំនួន ១៥០​នាក់ បានស្ម័គ្រចិត្ដមកអាក្រាតកាយដោយគ្រាន់តែស្លៀកពាក់ស្បៃពណ៌សស្ដើងៗប៉ុណ្ណោះ ក្នុងការគោរពរវិញ្ញាណក្ខន្ធ អ្នកដែលបានស្លាប់ទៅ ជាពិសេសគឺក្រុមគ្រួសារ និងសាច់ញាតិគេតែម្ដង។

width=452

width=452លោក Tunick បានបន្ដថា ការប្រារព្ធពិធីនេះ គឺតែងតែធ្វើនៅក្នុងកម្មវិធីបុណ្យ Festival deCalacas ឬ 'Festival of Skeletons' ក្នុងភូមិ San Miguel de Allende ជិតក្រុង Guanajuatoប្រទេសម៉ិចស៊ិចកូ។ អ្នកស្រុកបានជឿថា ការធើ្វបែបនេះ គឺព្រលឹងខ្មោចដែលបានស្លាប់ទៅនឹងអាចជួយអោយគេ ទទូលបានសេចក្ដីសុខ និងឈ្នះអស់នូវរាល់ជម្ងឺទាំងពួង។

ដោយ នារីប្រភព dailymail