បើតាមសេចក្តីរាយការណ៍ចុងក្រោយបង្អស់នេះ ទាក់ទងនឹងអនាគតរបស់ក្រុម Manutd និងគ្រូបង្វឹក Sir Alexferguson បានប្រាប់ថា Sir Alexferguson និងប្រកាសការចូលនិវត្តន៍របស់ខ្លួននៅពេល ប្រកួតជាមួយ Swansea នៅចុងសប្តាហ៍នេះ ។អ្នកដែលមានការទាក់ទង ជាមួយក្រុម Manchester United ម្នាក់បានបង្ហើបប្រាប់អ្នកកាសែតបន្ទាប់ពីដំណើរកំសាន្តរបស់ក្រុមនៅ Dunham Forest, Cheshire ថា Sir Alexferguson និងនិយាយអំពីអនាគតរបស់គាត់នៅ Old Trafford បន្ទាប់ពីការប្រកួតជាមួយ Swansea ។
ដំណឹងមួយនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកស្រឡាញ់គាំទ្រក្រុមបិសាចក្រហមមួយនេះ ។ ពួកគេកំពុងរង់ចាំតាមដានមើល ការប្រកាសរបស់គ្រូបង្វឹក វ័យ ៧១ ឆ្នាំមូយនេះយ៉ាងអន្ទះសារ ព្រោះវាជារឿងមួយយ៉ាងសំខាន់ សំរាប់ក្រុម ។ ពិភពបាល់ទាត់នឹង កក្រើករញ្ជួយខ្លាំងជាក់ជាមិនខាន ព្រោះតែស្នាដៃជាង ២៦ ឆ្នាំមកនេះ Sir Alex បានជួយក្រុមមិនតិចទេ ហើយទទួលបានកេរ្តិ៍ឈ្មោះជាគ្រូបង្វឹកដ៏ល្អម្នាក់ផងដែរ ។ តែក្រោយមកថ្មីៗ និង ចុងក្រោយបំផុតគេហទំព័ររបស់ក្រុមបានផ្សាយថា Sir Alex Ferguson នឹងចូលនិវត្តន៍ក្រោយពេលបញ្ចប់រដូវកាល ២០១២-២០១៣ នេះជាផ្លូវការហើយ ៕

ដោយ ៖ កុសលប្រភព ៖ k14