ស៊ីនជាំង (ឈ្នះជាផ្លូវការគឺ តំបន់ស្វ័យតអ៊ូហ្គួយស៊ីនជាំង) គឺជាតំបន់ស្វ័យតស្ថិតក្នុងប្រទេសចិនជាទឹកដីដែលភាគច្រើនគឺជាជាសមុទ្រខ្សាច់ ដែលត្រូវបានកាត់ផ្ដាច់ជាច្រើនចំណែក ដោយសារតែជួរភ្នំធានសាន។ បើទោះធម្មជាតិបណ្ដាលឱ្យមានការលំបាកក្នុងការរស់នៅ ប៉ុន្ដែមុននេះ វាគឺជាតំបន់សំខាន់មួយដែលក្រុមអ្នកទេសចរណ៍ចាប់អារម្មណ៍។គេអាចនិយាយបានថា ស៊ីនជាំង គឺជាសរសៃឈាមសម្រាប់ការផ្លាស់ប្ដូរវប្បធម៌ និងបច្ចេកវិទ្យា រវាងចិន និងអឺរ៉ុប។ក្រៅពីរស់នៅក្នុងតំបន់ស៊ីនជាំង ជនជាតិ អ៊ួយគួយ ក៏មានវត្តមាននៅក្នុងប្រទេសផ្សេងៗ ក្នុងនោះ ភាគច្រើនពួកគេរស់នៅក្នុងតំបន់អាស៊ីកណ្ដាល។ ជនជាតិ អ៊ុយគួយ (Uighur) ពូកែខាងធ្វើកសិកម្ម និងលក់ដូរ។ ក្នុងអតីតកាល ស៊ីនជាំង ធ្លាប់ជាមជ្ឈមណ្ឌលដែលមានការរីកចម្រើនយ៉ាងខ្លាំងក្លា។រំឭកដល់ស៊ីនជាំង គេនឹកឃើញដល់ឈ្មោះ “តំបន់ក្ដៅ” ភាគខាងលិច។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ខាងលិចនៃប្រទេសចិន ត្រូវបានគេដឹងថា មានអំពើហឹង្សាផ្ទុះឡើងជាបន្ដបន្ទាប់ ហើយតំបន់នេះ តែងក្លាយជាសំនួរមួយដ៏ធំ សម្រាប់មនុស្សភាគច្រើន។ដើម្បីបានជ្រាបខ្លះៗអំពីតំបន់នេះ និងការរស់នៅរបស់ជនជាតិអ៊ុយគួយ នៅ Kashgar ជាទីក្រុងបុរាណ ដែលល្បីឈ្មោះដោយក្រណាតសូត សូមទស្សនារូបភាពមួយចំនួន ខាងក្រោម ៖

ព័ណ៍ក្រហម គឺតំបន់ស្វ័យត ស៊ីនជាំង












ប្រែសម្រួលដោយ ៖ តារាប្រភព ៖ SH