មនុស្ស​ដែល​មាន​ចង្កា​រាង​មូល និង​ធំទូលាយ គឺ​ជា​មនុស្ស​រីក​រាយ សុខ​ភាព​ល្អ ចំណែក​មនុស្ស​ដែលមាន​ប្រជ្រុយ​ត្រង់​ចង្កា គឺ​ជា​អ្នក​មាន​សំណាង និង​មាន​គេ​តាម​ជួយ​ជា​និច្ច។ ខាង​ក្រោម​នេះ​គឺ​ជាប្រការ​ដែល​អាច​កើត​ឡើង​ដោយ​សារ​​ប្រភេទ​ទ្រង់​ទ្រាយ​ចង្កា។

១. ចង្កា​តូច ស្រួច

/

នារី​ដែល​មាន​ចង្កា​ប្រភេទ​នេះ​ តែង​តែ​មាន​ភាព​ទាក់​ទាញ ស្វាហាប់ និង​ម្ចាស់ការ ហើយ​តែង​មាន​អ្នក​ដទៃ​មក​រាប់​អាន ព្រម​ទាំង​មាន​ជោគ​ជ័យ​ច្រើន​ក្នុង​ជីវិត។ ប៉ុន្ដែ ពួក​នាង​ជាមនុស្ស​មាន​ការ​សង្ស័យ​ច្រើន ​ងាយ​ប្ដូរ​ផ្លាស់ និង​រង​បញ្ហា​មនោសញ្ចេត​នា​។

២. នារី​មាន​ចង្កា​មូល និង​ធំទូលាយ

width=393

នាង​ជា​មនុស្ស​សប្បាយ​រីក​រាយ មាន​ចិត្ត​សប្បុរសធម៌ និង​ជា​អ្នក​មាន​សំណាង​ ប៉ុន្ដែ មិន​មាន​ភាព​បត់​បែន​ខ្ពស់។ រាង​កាយ​មាំ​មួន សុខ​ភាព​ល្អ មនោសញ្ចេត​នា​ ល្អ​ប្រសើរ​។

៣. ចង្កា​រាង​ជ្រុង

/

ពួក​នាង មាន​បុរស​ជា​ច្រើន​តាម​ស្រឡាញ់ ​ចិត្ត​ទូលាយ ហើយ​ការ​សម្រេច​ចិត្ត​របស់​នាង គឺ​លឿង និង​ម៉ឹង​ម៉ាត់។ ប៉ុន្ដែ នៅ​ពេល​បាន​ជួប​បរាជ័យ ពួក​នាង​ងាយ​នឹង​បាក់​ទឹក​ចិត្ត ចំណែកមុខ​របរ​វិញ គឺ​រីក​ចម្រើន​មិន​ស្ថិត​ស្ថេរ​។ នារី​ដែល​មាន​ចង្កា​ប្រភេទ​នេះ គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខ​ភាព​បន្ត​ពូជ​។

៤. ផ្នែក​ខាង​ក្រោម​ថ្ពាល់ ធំ ហើយ​ចង្កា​ទូលាយ​

/

ជា​មនុស្ស​ក្លាហាន ការ​សម្រេច​ចិត្ត​ម៉ឹង​មាត់ ប៉ុន្ដែ ភាព​ឆ្លាត​វៃ​មិន​ដល់​កំពូល។ ពួក​នាង​ជា​មនុស្ស​មិន​ចេះ​ប្រកែក​នោះ​ទេ នៅ​ពេល​ស្នេហា​មក​ដល់ តែ​ក៏​កម្រ​នៃ​មាន​ចិត្ត​ស្មោះ​ចំពោះ​បុរស​ណា​ម្នាក់​ឱ្យ​ពិត​ប្រាកដ។ យ៉ាង​នេះ​ក្ដី ក្នុង​ជីវិត​ ពួក​នាង​ក៏​ជួប​នឹង​ដៃ​គូ​ស្នេហា​សម​ប្រកប​។

៥. ចង្កា​អណ្ដែត​កោង

/

នារី​ដែល​មាន​ចង្កា​ប្រភេទ​នេះ ជា​មនុស្ស​ខ្វះ​ការ​សម្រេច​ចិត្ត​ដោយ​ភាព​ម៉ឹង​ម៉ាត់​។ ពួក​នាង​ប្រឹង​ប្រែង​ធ្វើ​ការ តែ​លទ្ធ​ផល​មិន​បាន​ដូច​ចិត្ត​។ មុខ​របរ​រក​ស៊ី មាន​ការ​ប្ដូរ​ផ្លាស់ ដូច្នេះ​គួរ​តែ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​រក្សា​ទ្រព្យ​។ ចំណែក​ស្នេហា​វិញ មនុស្ស​ប្រភេទ​នេះ មិនសូវ​ទ្រ​ដៃ​គូ​ប៉ុន្មាន​នោះ​ទេ​។

៦. ចង្កា​មាន​ប្រជ្រុយ

/

បើ​ទោះ​ជា​ប្រជ្រុយ​នោះ ដុះ​ជ្រុង​ណា​មួយ​នៅ​លើ​ចង្កា វា​ក៏​ជា​សញ្ញា​នៃ​អាយុ​វែង​។ នារី​ដែល​មាន​ប្រជ្រុយ​បែប​នេះ មួយ​ជីវិត​របស់​នាង គឺ​មិន​បាច់​ប្រឹង​ប្រែង​ហួស​ហាតុ​នោះ​ឡើយ។ ពួក​នាង តែង​មាន​គេ​មក​ជួយ​ជ្រុំ​ជ្រែង​គ្រប់​ពេល​។ ក៏​ប៉ុន្ដែ វិថីស្នេហា​មាន​ឧបសគ្គ​ពី​មួយ​ទៅ​មួយ​ និង​ងាយ​ប្រែ​ប្រួល។

ប្រែ​សម្រួល​ដោយ ៖ តារា ប្រភព ៖ ​ lnka