ស្មាតហ្វូន ផលិតផលកូរ៉េ ម៉ាក Sky Vega កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពី សំណាក់អ្នកប្រើប្រាស់ នៅកម្ពុជា ដោយសារតែវាមានចំនុចលេចធ្លោ ត្រង់ថា មានលក្ខណៈសម្បិត្តិ Hardware ខ្ពស់ៗ កម្មវិធី ទំនើបៗ ប៉ុន្តែតំលៃលក់វិញ គឺប្រកួតប្រជែងយ៉ាងខ្លាំង ដែលយើងអាច ទទួលយកបាន។

ថ្មីៗនេះ Pantech ក៏បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀត ដែលមានឈ្មោះថា Vega Secret Up។ ស្មាតហ្វូននេះ បានបំពាក់ Sensor ស្គែនក្រយៅដៃ នៅផ្នែកសំបកខាងក្រោយ ដូចទៅនឹង Vega Secret Note ដែលបានបង្ហាញខ្លួន កាលពី ២ខែមុន ផងដែរ។ Sensor នេះមានភារកិច្ច ក្នុង ការដោះសោរ បើកទូរស័ព្ទ ព្រមទាំងប្រើជា Security ទៅលើបណ្តាផ្នែកមួយចំនួន ដូចជា Contact List, រូបភាព, ចម្រៀង, វីដេអូ... បានផងដែរ។ កត្តានេះមានន័យថា មានតែម្ចាស់ស្មាតហ្វូន ដែលបាន Set register ក្រយៅដៃ ជាមួយនឹងប្រព័ន្ធថ្មីនេះទេ ទើបអាចមើលឃើញ បណ្តាព័ត៌មាន (ផ្នែក) ដែល បាននិយាយខាងលើបាន សម្រាប់អ្នកដទៃផ្សេងទៀត គឺមិនអាចមើលឃើញទេ (លាក់ Folder)។

/ Vega Secret Up ត្រូវបានបំពាក់នូវអេក្រង់ទំហំ 5,6 រីសូលុយស្យុង Full-HD តូចជាងបន្តិចបើប្រៀប ជាមួយទំហំ 5,9 របស់ Secret Note។ ទន្ទឹមនឹងនោះ វាក៏បានបំពាក់នូវ CPU Snapdragon 800 Quad Core មានកាមេរ៉ាក្រោយទំហំ 13 megapixel, តំណភ្ជាប់ LTE-A, ថ្ម 3150mAh។ ជាក់ស្តែង អង្គចងចាំរបស់ Up មានទំហំតែ 16GB ប៉ុណ្ណោះ ចំណែក RAM គឺ 2GB និងមិនមាន ប៊ិច V-Pen ដូច Secret Note ឡើយ។

បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានស្តីពីតំលៃលក់ ក៏ដូចជាថ្ងៃដាក់លក់នៃ ស្មាតហ្វូនរបស់ Pantech Vega Secret Up នៅឡើយនោះទេ។ លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Pantech Vega Secret Up:

  • អេក្រង់: 5,6 រីសូលុយស្យុង 1080 x 1920
  • CPU: Qualcomm Snapdragon 800 Quad Core 2,3GHz
  • GPU: Adreno 330
  • RAM: 2GB
  • Camera ក្រោយ: 13 megapixel
  • Camera មុខ: 2 megapixel
  • ថ្ម: 3150mAh
  • ប្រព័ន្ធប្រតិបត្តិការ: Android 4.2 Jelly Bean
  • Feature ពិសេស: Sensor ស្គែនក្រយៅដៃ
  • តំណភ្ជាប់: NFC, Bluetooth 4.0, Wi-Fi a/b/g/n, microUSB, GPS
  • អង្គចងចាំ/កាតក្រៅ: 16GB, Support តំណភ្ជាប់ជាមួយ USB OTG
  • ខ្នាតប្រវែង: 151.4 x 76.4 x 9.5 mm
  • ទម្ងន់: 173g

/

/

/

ប្រែសម្រួល៖ សិលាប្រភព៖ tinhte