វាពិតជាធ្វើអោយមានការចាប់អារម្មណ៍ណាស់ ពេលដែលយើងក្រលេកទៅមើល កីឡាដ្ឋានធំៗ ជុំវិញពិភពលោក ។ កីឡាដ្ឋានបាល់ទាត់ខាងក្រោមទាំង ១០ នេះសុទ្ធសឹងតែជាកីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនា បានច្រើនជាងគេក្នុងពិភពលោក ។

-Borg El Aram Stadium មានទីតាំងនៅទីក្រុង Alexandria ប្រទេស អេហ្ស៊ីប ដែលជាកីឡាដ្ឋានប្រចាំរបស់ក្រុម ជំរើសជាតិ អេហ្ស៊ីប អាចផ្ទុកអ្នកទស្សនាបាន ៨៦០០០ នាក់ ។

/-Bukit Jalil National Stadium មានទីតាំងនៅទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ជាកីឡាដ្ឋានប្រចាំរបស់ក្រុមជំរើសជាតិ ម៉ាឡេស៊ី ផ្ទុកអ្នកទស្សនាបាន ៨៧៤១១ នាក់ ។

/-Gelora Bung Karno Stadium មានទីតាំងនៅទីក្រុង Jarkata ប្រទេស ឥណ្តូនេស៊ី ជាកីឡាដ្ឋានប្រចាំរបស់ក្រុមជំរើសជាតិ ឥណ្ឌូនេស៊ី និងក្រុម​ Persija Jarkata ផ្ទុកអ្នកទស្សនាបាន ៨៨៣០៦នាក់ ។

/-Wembley Stadium មានទីតាំងនៅទីក្រុង​ ឡុង ប្រទេសអង់គ្លេស ជាកីឡាដ្ឋានប្រចាំរបស់ក្រុមជំរើសជាតិអង់គ្លេស និង ការប្រកួតបាល់ទាត់ជាទឹកដីកណ្តាលជាច្រើន ផ្ទុកអ្នកទស្សនាបានដល់ទៅ ៩០០០០ នាក់ ។

/-The Rose Bowl មានទីតាំងនៅរដ្ឋ Pasadena សហរដ្ឋអាមេរិច ជាអតីតកីឡដ្ឋានរបស់ក្រុម LA Galaxy និង World Cup ឆ្នាំ ១៩៩៤ ផ្ទុកទស្សនិកជនបាន ៩៣៤២០ នាក់ ។

/-FNB Stadium មានទីតាំងនៅ Johannesburg ប្រអាហ្វ្រិកខាងត្បូង ជាកីឡាដ្ឋានរបស់ក្រុមជំរើសជាតិអាហ្វ្រិកខាងត្បូង និង ការប្រកួត World Cup ឆ្នាំ ២០១០ ផ្ទុកទស្សនិកជនបាន ៩៤៧០០ នាក់​។

/-Azadi Stadium  មានទីតាំងនៅទីក្រុង Tehran ប្រទេស អ៊ីរ៉ង់ ជាកីឡាដ្ឋានរបស់ក្រុមជំរើសជាតិអ៊ីរ៉ង់, ក្រុម Esteghlal FC និងក្រុម Persepolis FC ផ្ទុកទស្សនិកជនបាន ៩៥២២៥ នាក់ ។

/-Camp Nou មានទីតាំងនៅ Barcelona ប្រទេសអេស្ប៉ាញ ជាកីឡាដ្ឋានរបស់ក្រុម FC Barcelonaអាចផ្ទុកទស្សនិកជនបាន ៩៩៣៥៤ នាក់ ។

/-Estadio Azteca មានទីតាំងនៅ Mexico City ប្រទេស ម៉ិចស៊ីកូ ជាកីឡដ្ឋានរបស់ក្រុមជំរើសជាតិនិងក្រុម América ផ្ទុកទស្សនិកជនបាន ១០៥០៦៤ ។

/-Salt Lake Stadium មានទីតាំងនៅ Kolkata ប្រទេស ឥណ្ឌា ជាកីឡាដ្ឋានរបស់ក្រុមជំរើសជាតិនិងMohun Bagan AC, ក្រុម Mohammedan Sporting Club , ក្រុម East Bengal FC ផ្ទុកទស្សនិកជនបាន ១២០០០០ នាក់ ៕

/

 

ដោយ ៖ កុសលប្រភព ៖ wikipedia