កាលពីប៉ុន្មានថ្ងៃមុន Camnews យើងបានចុះផ្សាយអំពីអត្ថបទមួយ ស្តីអំពីកីឡាករបោកចំបាប់ចិនដែល បានខាំកីឡាករដែលជាគូរបដិបក្សរបស់ខ្លួន ក្នុងពេលប្រកួត ។ ថ្ងៃនេះ Camnews សុំលើកយកបណ្តាកីឡាករ ដែលទប់អារម្មណ៍ខ្លួនមិនបាន ហើយក៏ខាំគូរប្រកួតរបស់ខ្លួន នៅក្នុងពិភពកីឡាទូទាំងពិភពលោកម្តង ។
-Luis Suarez ខាំកីឡាករ Ivanovic ក្នុងឆ្នាំ ២០១៣ ក្នុងការប្រកួត English Premier League នៅក្នុងជុំទី ៣៤ ធ្វើអោយគាត់ល្បី ជាខ្លាំង ។ លទ្ធផលដោយសារ មិនចេះទប់អារម្មណ៍នេះ បានធ្វើអោយ Suarez ត្រូវបាន FIFA ពិន័យមិនអោយចូលលេង ១០ ប្រកួត ហើយក៏ត្រូវបានពិភពអ៊ីនធើណេត យកទៅធ្វើជាផ្ទាំងស៊ីបផងដែរ ។
-Luis Suarez ក៏ធ្លាប់ខាំកីឡាករ PSV ក្នុងឆ្នាំ ២០១០ ផងដែរ ដោយពេលនោះ Suarez លេងនៅក្រុម Ajax ហើយខាំកីឡាករ Mark របស់ PSV ។ ជាលទ្ធផល Suarez ក៏ត្រូវហាមមិនអោយចូលលេង ៧ ប្រកួតផងដែរ ។
-ការប្រកួតដែលមានហិង្សានិងកាតលឿង-ក្រហម ច្រើនជាងគេនៅ Romania ។ កីឡាករម្នាក់ក្នុងការប្រកួតនេះ បានខាំគូរបដិបក្សខ្លួន ជាច្រើនលើកច្រើនសារ ។ គួរបញ្ជាក់ផងដែរថា ការប្រកួតនេះមានកាតលឿងសរុប ១៣ និងក្រហម ៤ ។
-Jermain Defoe(Spurs) ខាំ Mascherano (West Ham)
-Jarkko Ruutu ក្នុងការប្រកួត Hockey បានខាំម្រាមដៃរបស់គូរប្រកួតខ្លួន ។ ជាលទ្ធផលត្រូវបានគេហាមមិនអោយលេង ២ ប្រកួតហើយពិន័យជាប្រាក់ ៣១៧៧០ ដុល្លារ ។
-Mike Tyson ខាំត្រចៀក Evander Holyfield ជឿជាក់ថាទស្សនិកជន ច្បាស់ជាស្គាល់និងដឹងពីហេតុការមួយនេះ ព្រោះវាពិតជាល្បីខ្លាំងណាស់ ក្នុងឆ្នាំ ១៩៩៧ ៕
ដោយ ៖ កុសលប្រភព ៖ k14,youtube