ព័ត៌មានកីឡា៖ យោងតាមពាក្យសម្ដីរបស់លោក Neymar Sr ដែលត្រូវជាឪពុកកីឡាករ Neymar Jr បានថ្លែងពីគោលបំណងដែលនឹងសម្រេចចិត្ដចាកចេញពីក្លឹប Barcelona ហើយត្រូវតម្រង់ទិសដៅ ទៅកាន់កន្លែងថ្មីវិញ ដែលមុខសញ្ញាសំខាន់បំផុតគឺអាច Man United ក្នុងទឹកដីអង់គ្លេស នៅថ្ងៃអនាគត។ 

លោក Neymar Sr ថ្លែងប្រាប់អ្នកកាសែតទាំងអួលដើមក ថា ដោយស្ថិតក្នុងគំនាបសង្កត់ និងតំបន់គន់គយ​ខ្លាំងលើកូនប្រុសរបស់គាត់ គាត់ប្រហែលសម្រេចចិត្ដទាំងបង្ខំដើម្បីចាកចេញពីក្លឹប នៅរយៈពេលផុតកុងត្រា​ខាងមុខនេះ​ហើយ ។ 

ពាក្យសម្ដីរបស់លោក Neymar Sr បានថ្លែងថា » ពួកយើងបានចាប់ផ្ដើម ជជែគ្នាពីសេចក្ដីសម្រេចកុងត្រាថ្មី​រួចទៅហើយ ប៉ុន្ដែមានបញ្ហាមួយយ៉ាងធំ ធ្វើឲ្យយើងព្រួយបារម្មណ៍ខ្លាំង ហើយក៏ទាមទារឲ្យមានការ​ដោះ​ស្រាយយ៉ាងឆាប់រហ័សផងដែរ ។ ចាប់តាំងពីយើងបានឈានចូលទឹកដីអេស្ប៉ាញកាលពីប៉ុន្មានឆ្នាំក្រោយ​មក​ ពួកយើងស្ថិតក្រោមគំនាបសង្កត់យ៉ាងខ្លាំង ហើយឈានដល់ក្រុមជម្រើសជាតិផងដែរ ។ បើគិតទៅ​អស់​រយៈពេល ២ឆ្នាំកន្លះមកហើយ ដែលពួកយើងបានការពារ ខ្លួនឯងពីការចោទប្រកាន់ផ្សេងៗ ។ ពួកយើងបានគោរពនូវកិច្ចកុងត្រារបស់ Neymar ជាមួយក្លឹប​ Barcelona ប៉ុន្ដែក៏ត្រូវគិតដល់ទៅ ការពង្រឹងកិច្ច​កុងត្រានោះដែរ ដោយត្រូវការដំណោះស្រាយមួយ ដ៏ស្ងប់ស្ងាត់ និងមិនប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារ​និង ក្រុមហ៊ុន។ យើងគ្មានបំណងចាកចេញពី Barcelona នោះទេ ក៏ប៉ុន្ដែបទពិសោធន៍​នៃ ប្រព័ន្ធ​ពន្ធ នៅទីនោះ គឺ​មិនធ្លាប់ជួបទាល់តែសោះកន្លងមក ។ កូនប្រុសរបស់ខ្ញុំគេក៏មិនចង់ចាកចេញ​ដែរ ប៉ុន្ដែគំនាបសង្កត់ មួយនេះ​បានធ្វើឲ្យយើងត្រូវបង្ខំចិត្ដជ្រើសរើស ផ្លូវដើរជាថ្មី​។ ពួកយើងត្រូវរ៉ាប់រង ទាំងសងខាង ទាំងក្នុងនឹងក្រៅប្រទេស (អេស្ប៉ាញ និង​ប្រែស៊ីល) »។ 

បើផ្អែកលើពាក្យសម្ដីខាងលើ ខ្សែប្រយុទ្ធវ័យក្មេងដ៏មុតស្រួចរបស់ Barcelona អាចនឹងមិនបន្ដនៅ​ទៀតបាននោះ ទេករណីដែល ក្លឹបមិនអាចតម្លើងប្រាក់ប្រចាំឆ្នាំ ដល់កីឡាករ ។ ហើយមុខសញ្ញាគោលដៅ​កន្លង​មក របស់កីឡាករ ក៏មានទំនាក់ទំនងខ្លាំង ជាមួយក្លឹប Man United ផងដែរ តាំងតែពីរដូវកាលមុនមក​ម្ល៉េះ។ 

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ punditarena