កាលពីយប់មិញនេះ ក្រុមបិសាចក្រហម Manchester United បានបើកទ្វារទឹកដី Old Traffordស្វាគមន៍ក្រុម អាឡឺម៉ង់ Bayer Leverkusen ក្នុងការប្រកួត Champion League ដំបូងបំផុតរបស់Manchester United នៅក្រោមការដឹកនាំរបស់ David Moyes ។
ការប្រកួតនៅក្នុងតង់ទី ១ ក្រុមទាំង ២ មិនសូវជាមានភាពតានតឹងប៉ុន្មានឡើយ ដោយក្រុមម្ចាស់ផ្ទះ Manchester United រកបានតែមួយគ្រាប់មុនប៉ុណ្ណោះដោយកីឡាករ Rooney ក្នុងនាទីទី ២២ ។
ចូលមកដល់តង់ទី ២ Manchester United បានប្តួរយុទ្ធសាស្ត្រ ដោយបើកការប្រយុទ្ធមិនឈប់ឈរហើយជាលទ្ធផល Manchester United រកបានរហូតដល់ទៅ ៣ គ្រាប់បន្ថែម ដែលស៊ុតដោយកីឡាករ Van Persie (នាទី ៥៩) Rooney (នាទី ៧០) និង Valencia (នាទី ៧៩) តែខាង BayerLeverkusen ក៏សងបាន ២ គ្រាប់ដែរដោយកីឡាករ Simon (នាទី ៥៤) និង Omer (នាទី ៨៨) ។ដូចនេះ Manchester United ឈ្នះ Bayer Leverkusen ក្នុងលទ្ធផល ៤ ទល់ ២ ៕

ដោយ ៖ កុសលប្រភព ៖ youtube