កាលពីពេលថ្មីៗនេះ គេហទំព័រ Sammobile បានកំនត់ថា Galaxy S IV ប្រាកដជានឹងមានបំពាក់នូវកម្មវិធីថ្មីពីរទៀត នោះគឺ Smart pause និង Smart scroll។ មិនតែប៉ុណ្ណោះ ស្មាតហ្វូន S III ក៏នឹងមាននូវកម្មវិធីថ្មីនេះ នៅក្នុង Version Upgrade Android 4.2.1 ដែលជិតនឹងដាក់ឲ្យ Upgrade នៅថ្ងៃខាងមុខនេះ។ ដូច្នេះរាល់លើកចេញនូវផលិតផលថ្មី Samsung តែងតែមានអ្វីដែលសប្បាយៗ និយាយទៅកាន់អ្នកទាំងអស់គ្នា។ កម្មវិធីថ្មីពីរនៃឆ្នាំនេះ ធ្វើឲ្យយើងនឹងមាននូវកម្មវិធីល្អៗដល់ទៅបួន(មុននេះគឺ Smart Stay និង Smart Rotation) ដែលកម្មវិធីទាំងអស់នេះ Samsung នឹងយកមកដាក់នៅត្រង់ Smart screen។

/

(រូបភាពតំណាង)

កម្មវិធី Smart pause នឹងឈប់ដោយស្វ័យប្រវត្តិ (Pause) នូវវីដេអូ ប្រសិនបើអ្នកបែរមុខចេញទៅទិសផ្សេង មិនតាមដានមើលវាទៀត។ កម្មវិធី Smart scroll គឺប្រើសំរាប់បណ្តា software Web, SMS, Gmail... ស្មាតហ្វូននឹង Scroll ដោយស្វ័យប្រវត្តិ តាមឥរិយាបថរបស់អ្នក៕

/

/

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ TTE