យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ នៅក្នុងប្រទេសអូស្រា្ដលី កាលពីពេលថ្មីៗនេះថា ព្រៃឈើជាច្រើនបាននឹងកំពុងបាត់បន្ដិចម្ដងៗ ដែលនេះគឺបញ្ហាមួយ ដែលយើងទាំងអស់គ្នា កំពុងមានការព្រួយបារម្មណ៍ និងភ័យខ្លាចយ៉ាងខ្លាំង។

width=454

ដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំ ដែលគេខា្លចនិងការបាត់បង់

លោក David Lindenmayer សាស្រ្ដាចារ្យនៃសាលកវិទ្យាល័យជាតិ អូស្រ្ដាលីបានមានប្រសាសន៍ថា​ ការបាត់បង់ព្រៃឈើ​​ គឺមិនដូចមុនឡើយ ពោលកាលពីសម័យមុនព្រៃឈើអាចដួលរលំ និងងាប់ទៅបាន នៅពេលដែលវាមានអាយុចាប់ពី ១០០ ទៅ ១៣០ឆ្នាំឬលើសពីនេះក៏មាន។ លោកបានបន្ដថា ពេលបច្ចុប្បន្ននេះ ការបាត់បង់ព្រៃឈើ គឺមានកត្ដាច្រើនណាស់ រូមមានដូចជា ភ្លើងឆេះព្រៃ ខ្យល់ព្យុះ គ្រោះរំាងស្ងួត ការដុតព្រៃធ្វើកសិកម្ម​ និងជាពិសេសគឺ កាប់ព្រៃបែបអណាធិបតេយ្យ ពីសំណាក់ជនខិលខូច និងអ្នកមានអំណាចមួយចំនួន។

width=454ព្រៃដែលគេកាប់​ និងដុតនៅក្នុងប្រទេសអូស្រ្ដាលី

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ដ នៃប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក ក៏បានបញ្ចេញនូវការព្រួយបារម្មណ៍ នៃការាបាត់បង់ព្រៃឈើនេះដែរ។ ការបាត់បង់ព្រៃឈើគឺអាចបណ្ដាលអោយមានបញ្ហាធ្ងន់ធ្ងរមួយចំនួនដូចជា ការកើនឡើងនូវបាតុភូតធម្មជាតិដែលរូមមាន ទឹកជំនន់​ ខ្យល់ព្យុះកាន់តែញឹកញាប់ ការបាក់ច្រុះនៃដី ភ្លៀងមិនទៀងទាត់ជាពិសេសគឺ ការកើនឡើងនូវកំដៅផែនដី តែម្ដង ដែលបញ្ហាទាំងអស់កំពុងគម្រាមកំហែងយ៉ាងខ្លាំងក្លា ដល់អាយុជីវិតសត្វ និងមនុស្ស។

ដោយ៖ នារីប្រភព៖ research