អូស្រ្ដាលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល​ ដែលបានចុះផ្សាយកាលពីថ្ងៃ ២០ ធ្នូព្រឹកមិញនេះថា កុមារម្នាក់បានរើសបានប្រអប់ធំល្មមមួយ ពីក្នុងសួនច្បារ នៅក្រោយខាងផ្ទះរបស់គេ ដោយប្រអប់នោះ គឺជាពស់ និងពងពស់ ដែលជិតនឹងញ៉ាស់។ មិនតែប៉ុណ្ណោះគេបានយកប្រអប់នោះ ទៅដាក់ក្នុងទូព្យួរខោអាវ ក្នុងបន្ទប់គេងរបស់គេ ទៀតផង។

width=459

ប្រភពដដែលបានអោយដឹងថា រឿងរ៉ាវដែលហួសចិត្ដនេះ គឺត្រូវបានកើតឡើងក្នុងផ្ទះរបស់កុមារ Kyle Cumming មានវ័យបីឆ្នាំ រស់ក្នុងតំបន់ Townsville ទីក្រុង Queensland ប្រទេសអូស្រ្ដលី។

លោកស្រី Donna Sim ត្រូវជាម្ដាយកុមារនោះ បាននិយាយទាំងភិតភ័យថា ព្រឹកមិញនេះ គាត់បានចូលទៅក្នុងបន្ទប់គេង របស់កូនប្រុសតូចគាត់ ស្រាប់តែគាត់បានលឺសូរសម្លែងក្រោក! ក្រោក! នៅក្នុងទូដាក់ខោអាវ ដោយមិនអស់ចិត្ដ គាត់ក៏បានវែកមើល ស្រាប់តែក្នុងប្រអប់នោះ មានសុទ្ធតែកូនពស់ ដែលមានចំនួនដល់ទៅ ៧ក្បាលឯណ្ណោះ។

width=459កុមារ Kyle Cumming

បន្ទាប់ពីបានយកពស់ នឹងកូនពស់ទាំងនោះ ទៅកាន់សួនសត្វអភិរក្សសត្វព្រៃ អ្នកអភិរក្សសត្វព្រៃបាននិយាយថា កុមារ Kyle ពិតជាមានសំណាងមែន ដែលម្ដាយរបស់គេរកឃើញសត្វពស់នេះ មុនវាធំពេញរូបរាង បើមិនដូច្នេះទេ ពស់នោះប្រាកដជាសម្លាប់កុមារតូចនោះមិនខាន។ ពួកអ្នកអភិរក្សសត្វព្រៃបានបន្ថែមថា ពស់នេះគឺមានឈ្មោះ​ Eastern brown snake ដែលជាសត្វពស់ មានពិសកាចសាហាវបបំផុត គឺលំដាប់ទីពីរ ក្នុងពិភពលោក៕

ដោយ៖ រក្សាប្រភព៖ dailyamil