រឿងចំលែកកំរថ្មីមួយទៀតហើយ ដែលកើតឡើងក្នុងពិភពបាល់ទាត់កន្លងផុតទៅថ្មីនេះ ។រឿងចំលែកនោះ កើតឡើងក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌក្រោម មួយរបស់ប្រទេសក្រិចដែលយើងអាចសំគាល់បានដោយសារ តារាងបាល់ទាត់ពាក់កណ្តាលស្មៅ ពាក់កណ្តាលដី ។/រឿងនោះគឺជាការស៊ុតបាល់មួយ ដ៏ស៊យបំផុតដែលវិដេអូបានលេចឡើងលើ  Internet  ទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ទស្សនិកជន  ។  Plomariou  Egeas  ជាតួរអង្គស៊យក្នុងហេតុការណ៍ មួយនេះ ។ Plomariou Egeas ស៊ុតបាល់មួយទំហឹងដែលធ្វើអោយអ្នកចាំទី មិនអាចមើលទាន់ឡើយ ហើយបានត្រឹមឈរមើល តែមិនដឹងជាស៊យអ្វី បាល់លោតទៅប៉ះបង្គោលទី ហើយឡងទៅវិញទៅមក ៤ ដង ទើបខ្សែការពារមានឳកាសទាត់ចោល។ មិត្តរួមក្រុមរបស់ Plomariou Egeas ដែលនៅជិតបាល់ក៏មិនអាចជួយបន្ថែម បានដែរព្រោះតែបាល់លោតចុះ លោតឡើងធ្វើអោយគេវិលក្បុង ៕ 

ដោយ ៖ កុសលប្រភព ៖ youtube,k14