ស្បែកមុខមានមុន ភាគច្រើនកើតមានចំពោះមនុស្សដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ២៤ឆ្នាំ។ ស្បែកមុខមានមុន ធ្វើឱ្យមនុស្សបាត់បង់ការទាក់ទាញ និងភាពស្រស់ស្អាត ទាំងបុរសនិងស្រ្តី។

ដូច្នេះ  ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗ  មួយចំនួន  អាចព្យាបាលកំចាត់ស្បែកមុខមានមុន បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។

/

វិធីទី១៖ សូមយកខ្ទឹមស ២ ទៅ ៣ក្លែប កិនឱ្យម៉ដ្ឋ រួចលាបនៅលើស្បែកមុខកន្លែងមានមុនជាការស្រេច។ ប៉ុន្តែ ប្រសិនបើ ស្បែកមុខមានប្រតិកម្ម  សូមលាយទឹកដោះគោជូរបន្តិច ជា មួយនឹងខ្ទឹមស រួចកូរចូលគ្នាឱ្យសព្វ មុននឹងលាបនៅលើស្បែកមុខ កន្លែងមានមុន។

វិធីទី២៖ សូមយកស្លឹក coriander មួយក្តាប់ដៃ កិនឱ្យម៉ដ្ឋ រួចដាក់ទៅក្នុងកន្រ្តង់ សង្កត់យកទឹក រួចលាយជាមួយនឹងម្ស៉ៅរមៀតបន្តិត កូរចូលគ្នាឱ្យសព្វ លាបនៅលើស្បែកមុខ កន្លែងកើតមុន ជារៀងរាល់យប់ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda