គ្រឿងផ្សំ -រមៀតស ហាន់ជាសរសៃតូចៗ ៨ស្លាបព្រា -ការ៉ុត ហាន់ល្អិតៗ ៨ស្លាបព្រា -បង្គាស្រុស ហើយបកសំបកចេញ ហាន់ ៤០០ក្រាម -សាច់ជ្រូកចិញ្ច្រាំ ស្រុស ២០០ក្រាម -ខ្ទឹមក្រហម ហាន់ ២ស្លាបព្រា -ម្សៅស៊ុបខ្នរ ២ស្លាបព្រា -ជីរវ៉ាន់ស៊ុត ហាន់ ២ស្លាបព្រា -ទឹកត្រីឆ្ងាញ់ ១ស្លាបព្រា -ស្ករស ២ស្លាបព្រា -ទឹកក្រូចឆ្មារ ៣ស្លាបព្រា -ម្ទេស ហាន់ ៨ផ្លែ

width=456

វិធីធ្វើ ១-ការ៉ុត ច្របាច់លាយជាមួយអំបិលម៉ដ្ឋ ហើយលាងទឹកចេញឲ្យស្អាតទុកឲ្យស្រស់ទឹក។ ២-ផ្សំទឹកត្រី ជាមួយម្សៅស៊ុបខ្នរ ទឹកក្រូចឆ្មារ និងស្ករស លាយបញ្ចូលគ្នាឲ្យសព្វ រួចថែម ម្ទេសហាន់ចូល ធ្វើជាទឹកញាំ ។ ៣-លាយការ៉ុត ជាមួយរមៀតស បង្គាស្រុស សាច់ជ្រូកចិញ្រ្ចាំស្រុសនិងខ្ទឹមក្រហមហាន់ រួចហើយ សឹមថែមទឹកញាំចូល និងរោយជីវ៉ាន់ស៊ុយពីលើ ជាការស្រេច ៕

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian