កាលពីមុន CEO Stephen Elop មកពី Nokia ធ្លាប់បាននិយាយថា គាត់មិនមានភស្តុ-តាងអ្វីបញ្ជាក់ថា Microsoft នឹងផលិតស្មាតហ្វូន Surface ទេ។
ជាក់ស្តែងនៅក្នុងការប្រជុំមួយជាមួយអ្នកវិនិយោគទុនកាលពីពេលថ្មីៗនេះ Elop បាននិយាយថាអាចនឹងមានស្មាតហ្វូនដូច្នេះកើតឡើងមែន។ ពេលឆ្លើយតបនឹងសំណួរ Nokia បាននិយាយថានឹងស្វាគមន៍ Smartphone Surface (ប្រសិនបើមាន) ទុកថាស្មាតហ្វូនណនេះជាគូប្រកួតប្រជែងមួយ, Elop បាននិយាយថា: វាប្រាកដក្លាយជាកត្តាមួយយ៉ាងសំខាន់ក្នុងការជួយ Windows Phone កាន់តែអភិវឌ្ឍ។ CEO រូបនេះបានបន្ថែមថា គាត់គាំទ្រយ៉ាងពេញទំហឹងដល់ HTC, Samsung, Microsoft រឺក្រុមហ៊ុនណាផ្សេងទៀតដែលផលិតនូវផលិតផលថ្មីៗ ក៏ដូចជាការវិនិយោគទុនចាំបាច់ណាមួយ ក្នុងការជួយជុំរុញឲ្យ Windows Phone កាន់តែរីកចំរើន។

CEO Nokia លោក Stephen Elop
បើទោះជាដូច្នេះលោក Elop ទទួលស្គាល់ថា គ្រប់ក្រុមហ៊ុនទាំងអស់ដែលចូលរួលក្នុងទីផ្សារនេះគឺសុទ្ធតែជាគូប្រជែងរបស់ខ្លួន សូម្បីតែជា Microsof៕
ដោយ៖ សិលាប្រភព៖ tte