ផ្ទះ​របស់លោក​ឧកញ៉ា តាំង សេង​ហាក់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ត្រូវក្រុមសមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះឆែកឆែ និងបានរកឃើញ ម៉ាទឹកកកចំនួន ២​កញ្ចប់​ធំ ម្ស៉ៅ​ស ចំនួន ៧ខាំ  និងគ្រឿងញៀន ១០កញ្ចប់តូច។

/លោក សឿង ណុល នាយការិយាល័យ ប្រឆាំងគ្រឿង ក្រសួងមហាផ្ទៃ និងលោក ជា ម៉េត ព្រះរាជអាជ្ញារង បានដឹកនាំសមត្ថកិច្ច​ ​ចុះ​ប្រតិបត្តិការឆែកឆែ ផ្ទះខាងលើ នៅវេលា​ម៉ោង ១ និង ២០ នាទី រសៀល ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១២ ។ ផ្ទះខាងលើត្រូវគេ​ស្គាល់​ថា ជា​ផ្ទះ​ លោក​ឧកញ៉ា តាំង សេង​ហាក់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

/​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ដកហូត​បា​ន​ ម៉ាទឹកកកចំនួន ២​កញ្ចប់​ធំ ម្ស៉ៅ​ស ចំនួន ៧ខាំ  និងគ្រឿងញៀន ១០កញ្ចប់តូច រួមទាំងរថយន្ត ពីរគ្រឿង ម៉ាកគា ពាក់ស្លាក លេខ ភ្នំពេញ 2R-7453 និងកាមរីមួយគ្រឿង ម៉ូតូចំនួន ៩គ្រឿង ទូរស័ព្ទ៩គ្រឿង ម៉ាស៊ីនថត៤គ្រឿង រួមនិងសម្ភារៈផ្សេងមួយចំនួនទៀត។​ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួន លោក​ឧកញ៉ា តាន់ សេង​ហាក់ និងប្រពន្ធ កូនស្រី​ម្នាក់ កូនប្រុស​២​នាក់ ព្រមទាំង​ជនជាតិ​ចិន ៣​នាក់ និង​ខ្មែរ ១១​នាក់ផងដែរ​។​

 

ដោយ ៖ សីហាប្រភព ៖ CEN