អង់គ្លេស៖ មានការរអិលបាក់ផ្ទាំងថ្មមួយ   ពីលើកំពូលភ្នំនៅជិតឆ្នេរ Burton Bradstock នៅប្រទេសអង់គ្លេស  បានសង្កត់លើស្រ្តីមា្នក់ អាយុ  ២២ឆ្នាំ  កាលពីថ្ងៃ ២៤ ខែកក្កដា។

យោងតាមសាច់ញាតិជនរងគ្រោះ បានប្រាប់បណ្តាញសារពត៌មាន news.sky ឱ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះ បានទៅកំសាន្តនៅឆ្នេរ    ជាមួយក្រុមគ្រួសាររបស់នាង អង្គុយលេងលើឆ្នេរ   នៅខាងក្រោមផ្ទាំងថ្មដ៏ធំមួយ ស្រាប់តែពេលនោះ ផ្ទាំងថ្មដែលមានទំងន់ជាង ៤០០ផោនបានបាក់ធ្លាក់ពីលើកំពូលភ្នំ សង្កត់ពីលើនាង។

យោងតាមបណ្តាញសារពត៌មាន news.sky បានបន្តទៀតថាក្រុមអ្នកជួយសង្រ្គោះកំពុងតែស្វែងរកស្រី្តរងគ្រោះ  ដែលនៅខាងក្រោមផ្ទាំងថ្ម  តំាងពីពេលកើតហេតុ  នៅពេលថ្ងៃត្រង់រហូតដល់ម៉ោង ៩:៤0 នាទីយប់ ថ្ងៃដដែល ទើបរកឃើញសាកសពជនរងគ្រោះ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=456

width=456

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ news.sky