យោងតាមប្រភពព័ត៌មាន របស់សារព័តមានរបស់ អេស្ប៉ាញ បានរាយការណ៍មកថា AlexisSanchez ដែលជាកីឡាករ របស់ក្រុម Barcelona បានជួបគ្រោះថ្នាក់ចរាចរមួយ យ៉ាងសាហាវក្រោយពេលបញ្ចប់ការប្រកួតនៅ La Liga ។
ហេតុការណ៍នេះ បានកើតឡើងពេលដែល Alexis កំពុងធ្វើដំណើរទៅផ្ទះ បន្ទាប់ពីបញ្ចប់ការប្រកួតរួច ។ កំពុងនៅតាមផ្លូវ ស្រាប់តែមានឡានដឹកទំនិញធំមួយ បើកមកបុកឡានរបស់គេពីមុខ ក្នុងទិសដៅបញ្ច្រាស់គ្នា ។ កំលាំងនៃការបុកឡាននោះ ពិតជាខ្លាំងក្លា ដែលធ្វើអោយឡានរបស់ Alexis ខូចខាតសឹងតែទាំងស្រុងទៅហើយ ។ តែ Alexis មិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរឡើយ ដោយបន្ទាប់ពីគ្រោះថ្នាក់ Alexis បានវាចេញពីឡានមក ដោយខ្លួនឯង ដែលមានរបួសបន្តិចបន្តួចប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា Alexis គឺជាខ្សែរប្រយុទ្ធរបស់ Barcelona ដែលបញ្ចប់រដូវកាល ២០១២-២០១៣ ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និងជួយក្នុងការស៊ុត ១៣ ដង ៕
ដោយ ៖ កុសលប្រភព ៖ k14